Close

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសត្រៀមចុះចេញពីតំណែងក្រោយបរាជ័យបេក្ខភាពជាអគ្គលេខាធិការថ្មីរបស់ណាតូ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការពារជាតិអង់គ្លេសត្រៀមចុះចេញពីតំណែងក្រោយបរាជ័យបេក្ខភាពជាអគ្គលេខាធិការថ្មីរបស់ណាតូ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសត្រៀមចុះចេញពីតំណែងក្រោយបរាជ័យបេក្ខភាពជាអគ្គលេខាធិការថ្មីរបស់ណាតូ

បរទេស៖ ថ្មីៗនេះរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសអង់គ្លេស លោក Ben Wallace បានប្រកាសហើយថាលោកនឹងចុះចេញពីតំណែងរបស់គាត់នៅមុនដំណាច់ឆ្នាំ២០២៣នេះ ប៉ុន្តែដោយមិនបានបកស្រាយមូលហេតុនៃការសម្រេចចិត្តនេះនោះទេ។

តាមផែនការរបស់លោក Wallace ការចាកចេញរបស់គាត់នឹងធ្វើឡើងក្នុងអំឡុងពេលដែលលោកនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak នឹងចាប់ផ្តើមធ្វើការរុះរើរដ្ឋាភិបាលនៅខែកញ្ញាខាងមុខនេះ ហើយលោកក៏នឹងចាកចេញពីការងារនៅរដ្ឋសភាពនៅក្នុងការបោះឆ្នោតអាណតិ្តក្រោយដើមឆ្នាំ២០២៥ផងដែរ។

ព័ត៌មាននៃការចុះចេញពីតំណែងរដ្ឋមន្ត្រីរបស់លោក Wallace បានផ្ទុះឡើងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះពោលគឺបន្ទាប់ពីលោកមិនអាចទទួលបានការគាំទ្រពីសំណាក់រដ្ឋាភិបាលអាមេរិករបស់លោកប្រធានាធិបតី Joe Biden ផងព្រមទាំងសមាជិកអង្គការណាតូផ្សេងទៀតដើម្បីអាចនឹងទទួលបានតំណែងជាអគ្គលេខាធិកាថ្មីរបស់អង្គការណាតូទាំងដែលកន្លងមកលោកគឺជាបេក្ខភាពដ៏មានសក្តានុពលនិងនាំមុខគេជានិច្ចក្តី។

ទោះបីជាយ៉ាងណាក្តី សមាជិកអង្គការណាតូមកដល់ពេលនេះនៅមិនទាន់អាចសម្រេចបានបេក្ខភាពថ្មីសម្រាប់តំណែងអគ្គលេខាធិកាជំនួសឲ្យលោក Jens Stoltenberg នៅឡើយប៉ុន្តែបានទទួលនូវដំណោះស្រាយថ្មីមួយដោយ​បុរសវ័យ៦៤ឆ្នាំជនជាតិន័រវេសរូបនេះបានព្រមព្រៀងក្នុងការបន្តធ្វើការងាររយៈពេលមួយឆ្នាំបណ្តោះអាសន្នសិន។

គួរឲ្យដឹងដែរថា រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេសរូបនេះធ្លាប់ធ្វើជាយោធាផងនិងធ្លាប់ជារដ្ឋមន្ត្រីក្រសួងកិច្ចការងារសន្តិសុខរបស់អង់គ្លេសផងមុនពេលឡើងមកកាន់តំណែងជារដ្ឋមន្ត្រីអសរ់យៈពេលជាង៤ឆ្នាំនិងត្រូវបានគេស្គាល់ថាជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្រនៃអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson៕

អត្ថបទទាក់ទង