Close

ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណសារព័ត៌មាន KCTV របស់លោក មិន ឃឿន ដែលបំពានវិជ្ជាជីវៈធ្ងន់ធ្ងរ បង្ហោះផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ សង្គម
ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណសារព័ត៌មាន KCTV របស់លោក មិន ឃឿន ដែលបំពានវិជ្ជាជីវៈធ្ងន់ធ្ងរ បង្ហោះផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណសារព័ត៌មាន KCTV របស់លោក មិន ឃឿន ដែលបំពានវិជ្ជាជីវៈធ្ងន់ធ្ងរ បង្ហោះផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា

ក្រសួងព័ត៌មាន បានសម្រេចលុបចោលអាជ្ញាបណ្ណសារព័ត៌មានរបស់លោក មិន ឃឿន លែងឱ្យធ្វើអាជីវកម្មផ្សព្វផ្សាយលើគេហទំព័ររបស់ខ្លួនបន្ដទៀត ក្រោយមានការប្រព្រឹត្តសកម្មភាពខុសពីវិជ្ជាជីវៈ និងមិនគោរពតាមការណែនាំរបស់ក្រសួង។

យោងតាមខ្លឹមសារលិខិតរបស់ក្រសួងព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃទី១៦ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា ក្រសួងព័ត៌មានបានសម្រេចលុបប្រកាសលេខ ៥៦៧ ព.ម.ប្រក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ក្រសួងព័ត៌មានដែលបានអនុញ្ញាតឱ្យលោក មិន ឃឿន ដែលជាម្ចាស់សារព័ត៌មាន ខ្មែរខូវើរធីវី ធ្វើអាជីវកម្មផ្សព្វផ្សាយព័ត៌មាន ដោយសារតែសារព័ត៌មានរបស់លោកបានធ្វើការផ្សព្វផ្សាយខុសពីវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនព្រមអនុវត្តតាមការណែនាំរបស់ក្រសួងព័ត៌មានម្តងជាពីរដង ផ្ទុយនឹងកិច្ចសន្យាដែលខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

ការចេញសេចក្តីសម្រេចនេះត្រូវបានធ្វើឡើង ក្រោយពេលដែលសារព័ត៌មាន ខ្មែរខូវើរធីវី បានធ្វើសេចក្តីរាយការណ៍ព័ត៌មានមិនពិត ដែលមានលក្ខណៈបំផ្លើសបំភ្លៃ គ្មានការពិតអំពីគម្រោងអភិវឌ្ឍដីឡូដ៏ នៅភូមិបឹងគ្រុំ ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្តាលរបស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ ។ ខ្លឹមសារនៅក្នុងសេចក្តីរាយការណ៍ខាងលើគឺសុទ្ធតែជារឿងមិនពិត ខណៈដែលរឿងរ៉ាវការពិតពាក់ព័ន្ធនឹងការវាយស្ពាន លុបព្រែកវត្តជ្រៃបឹងគ្រុំគឺជាគម្រោងរបស់រដ្ឋក្រោមការឧបត្ថម្ភពីសំណាក់សប្បុរសជាន និងមិនមានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវ៉ាត្រា នោះឡើយ។

ក្រោយមានការបន្តផ្សព្វផ្សាយនូវព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់ បែបនេះ នៅទីបំផុតក្រសួងព័ត៌មានក៏បានសម្រេចចិត្តលប់អាជ្ញាបណ្ណនៃការផ្សព្វផ្សាយរបស់សារព័ត៌មាននេះ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ នេះ។ មិនត្រឹមតែប៉ុណ្នឹងទេ ករណីនេះអាចប្រឈមនឹងបណ្តឹងព្រហ្មទណ្ឌទៀតផង៕

គួររំលឹកផងដែរថា ​ ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានស្នើសុំឱ្យចេញលិខិតបំភ្លឺ ប៉ុន្តែ សារព័ត៌មាន KCTV មិនត្រឹមតែមិនចេញមកផ្សាយបំភ្លឺនោះទេ ថែមទាំងផ្គើន ដោយបានបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ទើបមកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានដាក់ពាក្យបណ្តឹងទៅក្រសួងព័ត៌មាន។

អត្ថបទទាក់ទង