ក្រុមទាំង៤ ដែលមិនទាន់ស្គាល់រសជាតិចាញ់ ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត គិតត្រឹមសប្ដាហ៍ទី ១០
ជាការពិតណាស់! ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ រដូវកាល ២០២៣-២៤ (ថ្នាក់ខេត្ត) បានឈានដល់សប្តាហ៍ទី១០ហើយ ក្នុងនោះមានក្រុមចំនួន៤ ដែលមិនទាន់ស្គាល់រសជាតិចាញ់សោះ។
សម្រាប់ក្រុមទាំង៤ ដែលមិនទាន់ស្គាល់រសជាតិចាញ់ រួមមាន៖ ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ធំ, ភ្នំពេញហ្គាឡាក់ស៊ី និងខេត្តមណ្ឌលគិរី។
-ខេត្តត្បូងឃ្មុំ ឆ្លងកាត់ ៤ប្រកួត ឈ្នះ៤ ឈរកំពូលតារាងពូល ខ មាន ១២ពិន្ទុ
-ខេត្តកំពង់ធំ ឆ្លងកាត់ ៣ប្រកួត ឈ្នះ៣ ឈរកំពូលតារាងពូល ឃ មាន ៩ពិន្ទុ
-ភ្នំពេញហ្គាឡាក់ស៊ី ឆ្លងកាត់ ៤ប្រកួត ឈ្នះ២ ស្មើ២ ឈរកំពូលតារាងពូល ក មាន ៨ពិន្ទុ
-ខេត្តមណ្ឌលគិរី ឆ្លងកាត់ ៣ប្រកួត ស្មើ៣ ឈរលេខ ៤តារាងពូល ឃ មាន ៣ពិន្ទុ។
ជាមួយគ្នានេះ កីឡាករ ៤រូប ក៏បានជាប់ឈ្មោះក្នុងបញ្ជីទាត់បញ្ចូលទីច្រើនជាងគេ គិតត្រឹមសប្ដាហ៍ទី ១០៖
១.កីឡាករ ភឹម ចាន់វិសុទ្ធ របស់ក្លិបបាល់ទាត់ភ្នំពេញហ្គាឡាស៊ី រកបាន ៦គ្រាប់
២.កីឡាករ ប៉ុន ស៊ីបប្រី របស់មន្ទីរ អយក ខេត្តកំពង់ចាម រកបាន ៥គ្រាប់
៣.កីឡាករ ធី ភារ៉ា របស់មន្ទីរ អយក ខេត្តត្បូងឃ្មុំ រកបាន ៥គ្រាប់
៤.កីឡាករ ហ៊ន លីហេង របស់មន្ទីរ ក្លិបបាល់ទាត់ ឈើតុំ រកបាន ៥គ្រាប់>