ទីផ្សារចែកចាយម្ហូបអាហារនៅអាស៊ីអាគ្នេយ៍ធ្លាក់ចុះ
បរទេស៖ ការចំណាយលើការដឹកជញ្ជូនម្ហូបអាហារនៅតំបន់អាស៊ីអាគ្នេយ៍ មានការកើនឡើងយឺតបំផុតនៅក្នុងឆ្នាំ២០២២ បើធៀបទៅនឹងរយៈពេល ៤ឆ្នាំចុងក្រោយ ដែលជាសញ្ញាបង្ហាញពី បញ្ហា ប្រឈមដល់ ក្រុមហ៊ុន ដឹកជញ្ជូនតាមអនឡាញយក្ស Grab និង GoTo។
យោងតាមការចេញផ្សាយរបស់ Bangkok Post បានឱ្យដឹងថា ការចំណាយលើការដឹកជញ្ជូនអាមេរិក តាមអនឡាញ បាន កើនឡើង ៥ភាគរយ ស្មើនឹង ៦,៣ពាន់លានដុល្លារអាមេរិក។ កំណើននេះត្រូវបាន ក្រុមហ៊ុនប្រឹក្សា Momentum Works យល់ឃើញថា វាជាកំណើនតិចតួចបំផុតចាប់តាំងពីឆ្នាំ២០១៨ នៅពេលដែលក្រុមហ៊ុនបានចាប់ផ្តើមតាមដានទិន្នន័យ។
ប្រទេសដែលមានកំណើនខ្ពស់នោះគឺមាន ហ្វីលីពីន ម៉ាឡេស៊ី និង វៀតណាម ខណៈដែល សិង្ហបុរី ឥណ្ឌូនេស៊ី និង ថៃ មានការធ្លាក់ចុះ។
ក្រុមហ៊ុនដឹកជញ្ជូនដែលមានកំណើនទៅលើប្រាក់ចំណូលសម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍នោះមានដូចជា Grab, Foodpanda, GoTo និង Line Man៕