អារ៉ាប៊ីសាអូឌីត ដកខ្លួនពីការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup 2030
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Faisal bin Farhan Al Saud នៅយប់ថ្ងៃទី ២២ ខែមិថុនានេះ បានប្រកាសពីការសម្រេចចិត្ត ដកខ្លួនចេញពីការប្រកួតប្រជែងធ្វើជាម្ចាស់ផ្ទះ World Cup 2030។
ការសម្រេចចិត្តរបស់អារ៉ាប៊ីសាអូឌីត ជាការជម្រះផ្លូវ សម្រាប់អេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក ក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2030ខាងមុខនេះ។
សំណើដំបូងរបស់អារ៉ាប៊ីសាអូឌីត គឺសហការជាមួយក្រិក និងអេហ្ស៊ីប ដើម្បីរៀបចំការប្រកួតបាល់ទាត់ពិភពលោកលើកដំបូង ដែលនឹងប្រព្រឹត្តទៅនៅក្នុងទ្វីបចំនួន ៣ ផ្សេងៗគ្នា (អាស៊ី-អឺរ៉ុប-អាហ្រ្វិក)។
នាពេលថ្មីៗនេះ អារ៉ាប៊ីសាអូឌីតបានជ្រើសរើសតារាជាច្រើនដូចជា Cristiano Ronaldo, Karim Benzema ឬ N’Golo Kante ជាមធ្យោបាយផ្សព្វផ្សាយប្រទេសក៏ដូចជាដើរតួជាឯកអគ្គរដ្ឋទូតផងដែរ សម្រាប់ World Cup 2030។
យ៉ាងណាមិញ បន្ទាប់ពីប្រទេសម៉ារ៉ុកយល់ព្រមក្លាយជាសម្ព័ន្ធមិត្តរបស់អេស្ប៉ាញ និងព័រទុយហ្គាល់ ភាគីអារ៉ាប៊ីសាអូឌីត បានវាយតម្លៃឱកាសរបស់ខ្លួនឡើងវិញ។ អារ៉ាប៊ីសាអូឌីតជឿថា ម៉ារ៉ុក ដែលចាប់ដៃគ្នាជាមួយប្រទេសអឺរ៉ុបពីរ នឹងយកសំឡេងភាគច្រើនពីអាហ្វ្រិក។ នោះធ្វើឱ្យមានការលំបាកសម្រាប់គូប្រជែងផ្សេងទៀតក្នុងការប្រកួតប្រជែង។
ដូច្នេះហើយ ភាគីអារ៉ាប៊ីសាអូឌីត ក៏បានបោះបង់ចោលចេតនាក្នុងការផ្តល់ជំនួយផ្នែកហេដ្ឋារចនាសម្ព័ន្ធដល់ក្រិក និងអេហ្ស៊ីប។
នេះត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhan Al Saud កាលពីយប់ថ្ងៃទី ២២ ខែមិថុនា ដើម្បីនិយាយអំពីការដកខ្លួននេះ។
គួរបញ្ជាក់ថា អេស្បាញ – ព័រទុយហ្គាល់ – ម៉ារ៉ុក ត្រូវបានចាត់ទុកថា ជាបេក្ខភាពដ៏ល្អបំផុត ដើម្បីធ្វើជាម្ចាស់ផ្ទះសមាជកីឡាបាល់ទាត់ឆ្នាំ ២០៣០៕