Close

អេស្ប៉ាញ ឡើងទៅជួប ក្រូអាត នៅវគ្គផ្ដាច់ព្រ័ត្រ Nations League ក្រោយទម្លាក់អ៊ីតាលី យប់មិញ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ កីឡា
អេស្ប៉ាញ ឡើងទៅជួប ក្រូអាត នៅវគ្គផ្ដាច់ព្រ័ត្រ Nations League ក្រោយទម្លាក់អ៊ីតាលី យប់មិញ អេស្ប៉ាញ ឡើងទៅជួប ក្រូអាត នៅវគ្គផ្ដាច់ព្រ័ត្រ Nations League ក្រោយទម្លាក់អ៊ីតាលី យប់មិញ

ក្រុមគោជល់អេស្ប៉ាញ នឹងឡើងទៅជួបក្រុមអាត់ការ៉ូក្រូអាត នៅវគ្គផ្តាច់ព្រ័ត្រ UFFA Nations League បន្ទាប់ពីយកឈ្នះអ៊ីតាលី ២-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត កាលពីរាត្រីយប់មិញនេះ។

ក្នុងការប្រកួតដ៏ជក់ចិត្តកាលពីយប់មិញនេះ ក្រុមជម្រើសជាតិអេស្ប៉ាញ បានបើកការនាំមុខមុន នៅនាទី៣ ដោយខ្សែប្រយុទ្ធវ័យក្មេងរបស់ Villarreal កីឡាករ Yeremy។ ប៉ុន្តែភាពរីករាយរបស់អេស្ប៉ាញ បានរលាយទៅវិញ បន្ទាប់ពីអ៊ីតាលី បានរកគ្រាប់បាល់តាមស្មើមកវិញ នៅនាទី១១ ដោយបាល់ពិន័យ ១១ម៉ែត្រ ស៊ុតសម្រេចទីដោយកីឡាករ Immobile។

បន្ទាប់ពីរកគ្រាប់បាល់បានម្នាក់មួយគ្រាប់ ក្រុមទាំងពីរព្យាយាមសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែមិនមានក្រុមណាអាចបំប៉ោងសំណាញទីបានទៀតឡើយ ចប់តង់ទីមួយ អេស្ប៉ាញ ១-១ អ៊ីតាលី។

លុះចូលដល់តង់ទីពីរ ក្រុមទាំងពីរនៅតែបន្តសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែសំណាងបានធ្លាក់ទៅលើអេស្ប៉ាញ ដោយជិតហ្នឹងបញ្ជប់ការប្រកួត ៩០នាទីទៅហើយ ពោលគឺនៅនាទី ៨៨ កីឡាករបម្រុង ដែលប្ដូរចូលជំនួស Morata នៅចុងតង់ទីពីរនេះ កីឡាករ Joselu បានស៊ុតបញ្ជូលទីងាយៗ បន្ទាប់ពីសល់បាល់ពីការស៊ុតរបស់ Rodri ។ បញ្ចប់ការប្រកួត អេស្ប៉ាញ ២-១ អ៊ីតាលី។

តាមរយៈជ័យជំនះ យប់មិញនេះ មានន័យថា អេស្ប៉ាញ នឹងឡើងទៅជួបក្រូអាត នៅវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន De Kuip ទីក្រុង Rotterdam នៅល្ងាចថ្ងៃទី ១៨ ខែមិថុនានេះ ខណៈអ៊ីតាលី និងហូឡង់ នឹងប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣៕

អត្ថបទទាក់ទង