ប្រធានាធិបតីបារាំងនឹងជួបពិភាក្សាជាមួយលោក Elon Musk អំពីឱកាស និងលទ្ធភាពនៃទីផ្សាររថយន្តអគ្គិសនី
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានថ្លែងឲ្យដឹងថា លោកនឹងជួបជាមួយលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla នៅថ្ងៃសុក្រសប្តាហ៍នេះ ដែលវាគឺជាជំនួបលើកទីពីរនៅក្នុងរយៈពេលជាងមួយខែនេះ។
បើយោងតាមការបញ្ជាក់របស់លោកប្រធានាធិបតី បានឲ្យដឹងថា នៅក្នុងជំនួបនោះគឺនឹងត្រូវពិភាក្សាគ្នាទៅលើឱកាសលទ្ធភាពនៃការវិនិយោគ បង្កើតរោងចក្រសម្រាប់ផលិតផលរថយន្តអគ្គិសនី។
សារព័ត៌មាន Reuters ធ្លាប់បានចេញផ្សាយជាច្រើនដងមកហើយថា រដ្ឋាភិបាលបារាំងបានព្យាយាមទាក់ទាញក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD និង Tesla ឲ្យបង្កើតរោងចក្រថ្មីនៅលើទឹកដីរបស់ខ្លួន ខណៈអេស្ប៉ាញដែលជាប្រទេសមួយក្នុងតំបន់អឺរ៉ូបក៏កំពុងធ្វើការយ៉ាងសកម្មទៅលើគម្រោងមួយនេះដូចគ្នា។
លោក Macron បានប្រាប់អ្នកយកព័ត៌មានថា នៅពេលលោកទៅទស្សនាកិច្ចប្រជុំកំពូល VivaTech នៅទីក្រុងប៉ារីស ដែលជាពិព័រណ៍បច្ចេកវិទ្យាដ៏ធំបំផុតរបស់ប្រទេសបារាំង លោកនឹងជួបជាមួយលោក Musk ដែលនឹងមកទស្សនកិច្ចទីនដែលនឹងមកទស្សនកិច្ចទីនោះដូចជា នាថ្ងៃសុក្រ។
លោកបានបន្ថែមទៀតថា “យើងនឹងនិយាយអំពីបញ្ញាសិប្បនិមិត្ត (AI), ប្រព័ន្ធផ្សព្វផ្សាយសង្គម, ក្របខ័ណ្ឌបទប្បញ្ញត្តិ… ហើយបន្ទាប់មក ខ្ញុំក៏នឹងនិយាយជាមួយគាត់អំពីរថយន្ត និងអាគមយករថយន្ត ដោយនឹងបង្ហាញពីភាពទាក់ទាញ និងលេចធ្លោរបស់ប្រទេសបារាំង៕