Close

iPhone X និងម៉ូដែលចាស់ៗជាងនេះមិនអាច Update ទៅប្រើ iOS 17 បានឡើយ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ បច្ចេកវិទ្យា
iPhone X និងម៉ូដែលចាស់ៗជាងនេះមិនអាច Update ទៅប្រើ iOS 17 បានឡើយ iPhone X និងម៉ូដែលចាស់ៗជាងនេះមិនអាច Update ទៅប្រើ iOS 17 បានឡើយ

បរទេស៖ ក្រុមហ៊ុន Apple ទើបតែបញ្ចេញកំណែអាប់ដេតជំនាន់ចុងក្រោយ iOS 17 សម្រាប់ iPhone ជាមួយនឹងមុខងារថ្មីមួយចំនួនគួរឱ្យកត់សម្គាល់ ប៉ុន្តែចូលរួមសោកស្តាយដល់ម៉ូដែល iPhone មួយចំនួននឹងមិនទទួលបានការធ្វើបច្ចុប្បន្នភាពនោះទេ។

ជាទម្លាប់របស់ Apple រាល់ពេលដែលបញ្ចេញកំណែ iOS ជំនាន់ថ្មី គ្រប់ម៉ូដែល iPhone ចាស់ៗនឹងមិនអនុញ្ញាតឱ្យទទួលបានការធ្វើបច្ចុប្បន្នភាពនោះទេ។ ប្រភពដដែលបានឱ្យដឹងថា លើកនេះក៏មិនខុសពីរាល់ឆ្នាំដែរ សម្រាប់អ្នកប្រើប្រាស់ iPhone X និងចាប់ពី iPhone 8 និង iPhone 8 Plus ចុះក្រោមមិនទទួលបានកំណែថ្មីនេះឡើយ។

គួរបញ្ជាក់ផងដែរថា សម្រាប់ត្រកូល SE ហាក់មិនមានឧបសគ្គនោះទេក្នុងនោះម៉ូដែល iPhone SE ជំនាន់ទី២ និងជំនាន់ទី៣ នឹងនៅតែត្រូវបានគាំទ្រដូចរាល់ឆ្នាំអ៊ីចឹង។ ដូច្នេះសម្រាប់អ្នកប្រើប្រាស់ដែលចង់តំឡើងទៅ iOS 17 ចាប់ពី iPhone XS ឡើងទៅនឹងនៅតែអាចតំឡើងបានដូចធម្មតា៕

អត្ថបទទាក់ទង