Close

ក្រុមបាល់បោះរទេះនារី់ជម្រើសជាតិកម្ពុជា ប្តេជ្ញាដណ្តើមមេដាយមាស ជូនប្រជាជនទាំង ១៧លាននាក់

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ កីឡា
ក្រុមបាល់បោះរទេះនារី់ជម្រើសជាតិកម្ពុជា ប្តេជ្ញាដណ្តើមមេដាយមាស ជូនប្រជាជនទាំង ១៧លាននាក់ ក្រុមបាល់បោះរទេះនារី់ជម្រើសជាតិកម្ពុជា ប្តេជ្ញាដណ្តើមមេដាយមាស ជូនប្រជាជនទាំង ១៧លាននាក់

ក្រុមកីឡាបាល់បោះរទេះនារីកម្ពុជា វិញ្ញាសា ៥ ទល់ ៥ បានកក់កៅអីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រហើយ ដើម្បីដណ្តើមមេដាយមាសក្រោយយកឈ្នះ ហ្វីលីពីន ក្នុងលទ្ធផល ៤០ ទល់ ២៥ ក្នុងវគ្គជម្រុះ ខណៈនេះជាការដណ្ដើមយកមេដាយមាសទី២ របស់កម្ពុជា លើប្រភេទកីឡាបាល់បោះរទេះនេះ។

ជុំវិញការឡើងមកកាន់វគ្គនេះ កីឡាការិនី តោ ចន្តា ដែលតំណាងឱ្យក្រុមទាំងមូល បានប្តេជ្ញាយកឈ្នះថៃ ឲ្យបាន នៅវគ្គផ្តាច់ព្រ័ត្រ បើទោះបីជានៅវគ្គជម្រុះ កម្ពុជា ធ្លាប់ចាញ់ថៃ ក៏ដោយ។ កីឡាការិនី តោ ចន្តា បាននិយាយថា៖«ទោះថៃ ជាក្រុមខ្លាំង តែក្រុមខ្ញុំ នឹងប្រឹងប្រែងប្រជែងយកមេដាយមាសជូនប្រជាពលរដ្ឋកម្ពុជា ទាំង១៧លាននាក់ឱ្យបាន»។

មែនទែនទៅ កាលពីថ្ងៃទី៣ ខែឧសភានេះ ក្រុមបាល់បោះរទេះនារីកម្ពុជា វិញ្ញាសា ៣ ទល់ ៣ បានយកឈ្នះថៃ រួចម្ដងហើយ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីការពារមេដាយមាសរបស់ខ្លួន។ ក៏ប៉ុន្តែ នៅវគ្គជម្រុះ កម្ពុជា ក៏បានចាញ់ថៃ ដូចគ្នានេះដែរ។

ងាកមកចាប់អារម្មណ៍ វិញ្ញាសារនារី ៥ទល់៥ នេះវិញ ក្នុងការប្រកួតវគ្គជម្រុះ កម្ពុជា បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទីលេខ២ ក្រោយឈ្នះ ២ប្រកួត និងចាញ់ ១ប្រកួតប៉ុណ្ណោះ ខណៈជម្រើសជាតិថៃ ឈ្នះទាំង៣ប្រកួត ឈរលេ១ ចំណែក ឡាវ ឈរនៅលេខ៣ ស្របពេលដែល ហ្វីលីពីន បញ្ចប់ចំណាត់ថ្នាក់លេខ៤។

បើតាមរូបមន្តនៃការប្រកួតកីឡាបាល់បោះរទេះនារី ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នេះ ក្រុមលេខ១ ត្រូវជួបតតាំងជាមួយក្រុមលេខ២ ដើម្បីដណ្តើមមេដាយមាស ខណៈក្រុមលេខ៣ និងលេខ៤ ត្រូវប៉ះគ្នាដណ្តើមមេដាយសំរឹទ្ធ។ ដូច្នេះ កម្ពុជា នឹងប៉ះ ថៃ ដណ្ដើមមេដាយមាស ហើយ ឡាវ ត្រូវជួប ហ្វីលីពីន ដណ្ដើមមេដាយសំរឹទ្ធ។

គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ នៅទីលានសាលដំរី នាពហុកីឡដ្ឋាជាតិមរតកតេជោ៕

អត្ថបទទាក់ទង