Close

អាមេរិកបង្កើនកិច្ចទំនាក់ទំនងយោធាជាមួយឥណ្ឌាសង្ឃឹមរារាំងឥទ្ធិពលចិន

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អាមេរិកបង្កើនកិច្ចទំនាក់ទំនងយោធាជាមួយឥណ្ឌាសង្ឃឹមរារាំងឥទ្ធិពលចិន អាមេរិកបង្កើនកិច្ចទំនាក់ទំនងយោធាជាមួយឥណ្ឌាសង្ឃឹមរារាំងឥទ្ធិពលចិន

បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin កាលពីថ្ងៃចន្ទបានបើកជំនួបកិច្ចពិភាក្សាគ្នាមួយជាមួយនឹងសមភាគីឥណ្ឌាក្នុងគោលបំណងបង្កើនកម្រិតនៃចំណងទាក់ទង និងភាពជាដៃគូរវាងគ្នាឲ្យកាន់តែស្អិតរមួតជាងនេះបន្ថែមទៀត។

ឥណ្ឌាដែលជាអតិថិជនទិញសព្វាវុធដ៏សំខាន់មួយរបស់អាមេរិកត្រូវបានរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនចាត់ទុកថាជាអទិភាពមួយដ៏សំខាន់ក្នុងការរារាំងឥទ្ធិពលចិននៅក្នុងតំបន់ហើយជាក់ស្តែងជំនួបគ្នាលើកនេះអាមេរិកក៏នឹងរៀបចំផែនការផែនទីបង្ហាញផ្លូវឬ  road map រយៈពេលដល់ទៅ៥ឆ្នាំដើម្បីដើរជាមួយគ្នាផងដែររវាងអាមេរិកនិងឥណ្ឌា។

គេសង្កេតឃើញថាដំណើរទស្សនកិច្ចរបស់លោក Austin លើកនេះធ្វើឡើងនៅចំពេលដែលឥណ្ឌាកំពុងតែសម្រុកធ្វើទំនើបកម្មលើឧស្សាហកម្មបច្ចេកវិទ្យាការពារជាតិថ្មីៗដែលភាគច្រើនធ្វើឡើងតាមរយៈការនាំចូលពីប្រទេសរុស្សីដែលបច្ចុប្បន្នគឺជាដៃគូផ្គត់ផ្គង់សំភារៈយោធាធំបំផុតរបស់ខ្លួនទោះបីជាកំពុងស្ថិតនៅក្នុងបញ្ហាជម្លោះជាមួយនឹងអ៊ុយក្រែនក្តី។

យោងតាមការសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិឥណ្ឌាបានឲ្យដឹងដែរថាលោករដ្ឋមន្ត្រីAustin និងសមភាគីឥណ្ឌារបស់គាត់គឺលោករដ្ឋមន្ត្រីឥណ្ឌា Rajnath Singh ក៏បានពិភាក្សាគ្នាដើម្បីស្វែងរកវិធីនៃការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពស៊ូទ្រាំបន្ថែមទៀតផងដែរ។

ជារួមមន្ត្រីជាន់ខ្ពស់ទាំងពីរបានសម្រេចចិត្ត្នុងការកំណត់នូវឱកាសសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មី និងផលិតភាពរួមគ្នានៃប្រព័ន្ធបច្ចេកវិទ្យាដែលមានស្រាប់ និងថ្មីៗ ព្រមទាំងយល់ព្រមក្នុងការជួយសម្រួលដល់កិច្ចសហប្រតិបត្តិការកើនឡើងរវាងប្រព័ន្ធអេកូឡូស៊ីនៃវិស័យការពារជាតិនៃប្រទេសទាំងពីរផងដែរ។

គួរឲ្យដឹងដែរថា Austin ដែលកំពុងបំពេញទស្សនកិច្ចជាលើកទីពីររបស់គាត់ទៅកាន់ប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថានឹងកំពុងរៀបចំផែនការសម្រាប់ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Narendra Modi ទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី ២២ខែមិថុនា ខាងមុខផងដែរនិងក៏ជាពេលវេលានៃការប្រកាសកិច្ចសន្យាការពារជាតិថ្មីៗបន្ថែមទៀតនៅពេលនោះ៕

អត្ថបទទាក់ទង