Close

ឈុត សេរីវ៉ាន់ថង ឆ្លើបតបទៅវិញ ក្រោយមានអ្នករិះគន់ថាខ្លួនមិនស័ក្កិសមជាម្ចាស់ខ្សែក្រវាត់ ព្រោះថយរហូត

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ កីឡា
ឈុត សេរីវ៉ាន់ថង ឆ្លើបតបទៅវិញ ក្រោយមានអ្នករិះគន់ថាខ្លួនមិនស័ក្កិសមជាម្ចាស់ខ្សែក្រវាត់ ព្រោះថយរហូត ឈុត សេរីវ៉ាន់ថង ឆ្លើបតបទៅវិញ ក្រោយមានអ្នករិះគន់ថាខ្លួនមិនស័ក្កិសមជាម្ចាស់ខ្សែក្រវាត់ ព្រោះថយរហូត

កាលពីយប់មិញនេះ កីឡាករ ដែលមានរហស្សនាមថា រាហ៊ូមាស ឈុត សេរីវ៉ាន់ថង បានគ្រងខ្សែក្រវ៉ាត់មរតកគុនខ្មែរ NNP លើប្រភេទទម្ងន់ ៦០គីឡូក្រាម បន្ទាប់ពីយកឈ្នះ គីងកុងពិឃាត អេលីត សាន់ នៅវគ្គផ្ដាច់ព្រ័ត នៅសង្វៀនប្រដាល់ Town ។

យ៉ាងណាមិញ បន្ទាប់ពីចប់ការប្រកួត ក៏មានមតិមួយចំនួន បានលើកឡើងថា កីឡាករ ឈុត សេរីវ៉ាន់ថង មិនស័ក្កិសមជាម្ចាស់ខ្សែក្រវាត់នោះទេ ព្រោះថារូបគេមិនសូវវាយ ហើយរត់គេចពីការវាយរបស់ អេលីត សាន់ ទាំង៣ទឹក ខណៈបងប្អូនខ្លះបានលើកឡើងថា វ៉ាន់ថង ប្រើបច្ចេកទេសថយវាយ ចេះបត់បែនតាមកាលៈទេសៈ ហើយវាយចេញមួយៗច្បាស់។

ជុំវិញបញ្ហានេះ កីឡាករដែលមានដើមកំណើតនៅខេត្តបាត់ដំបង ឈុត សេរីវ៉ាន់ថង បានចេញមុខឆ្លើយតបនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ៖ សង្រ្គាមនៅលើសង្វៀន និងសង្រ្គាមនៅក្នុងសមរភូមិគឺដូចគ្នា វៃទល់មុខមិនបែកយើងអាចវៃតាមច្រកជំហៀង ឬច្រកក្រោយ ផ្លាស់ប្ដូរយុទ្ធសាស្រ្តតែមិនផ្លាស់ប្ដូរគោលដៅ យប់មិនសូវល្អមើលដោយសារខ្ញុំវៃហើយគេចមិចឲ្យដៃគូរវៃតបកវិញបាន បងប្អូនមួយចំនួនគាត់នៅមិនទាន់យល់អ្វីដែហៅថាបច្ចេកទេ ក្នុងការយកឈ្នះគូរប្រកួតដោយមិនប្រើកម្លាំងខ្លាំង ហើយវៃចេញម្នាក់ឯងបានច្រើន បច្ចប្បន្នក្បាច់ដែលខ្ញុំប្រកួតយប់មិញគេហៅថា បច្ចេកទេវៃបែបសប្បាយៗ  យើងថយមួយជំហានវៃគេចមួយជំហានវៃ ហើយនិងបុកមួយជំហានវៃ កីឡាភាគតិចណាស់ដែលធ្វើបាន»។

ជាមួយគ្នានេះ លោក ស៊ន អេលីត គ្រូបង្វឹករបស់កីឡាករ អេលីត សាន់ ក៏បានឡើងយ៉ាងដូច្នេះថា ៖«សំរាប់ខ្ញុំពិតជាទទួលស្គាល់លទ្ធផងមួយនេះថា សិស្សរបស់ខ្ញុំ អេលីត សាន់ ពិតជាចាញ់វ៉ាន់ថងមែន ដូច្នេះសូមបងប្អូន កុំបង្ហោះអ្វីមិនសមរម្យអី សូមអរគុណ»។

គួរបញ្ជាក់ថា ការប្រកួតយប់មិញនេះ ឈុត សេរីវ៉ាន់ថង ទទួលបានខ្សែក្រវ៉ាត់មួយគ្រឿង និងទឹកប្រាក់ចំនួន ៤០លានរៀល អមជាមួយខ្សែកមាសចំនួន ២តម្លឹងផងដែរ ខណៈ អេលីត សាន់ ដែលទទួលបានចំណាត់ថ្នាក់លេខ២ ទទួលបានទឹកប្រាក់ចំនួន ២០លានរៀល៕

អត្ថបទទាក់ទង