Close

ចិន លុបចោលផែនការសាងសង់រោងចក្រនុយក្លេអ៊ែរបណ្តែតទឹក ដោយបារម្ភរងការវាយប្រហារ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ចិន លុបចោលផែនការសាងសង់រោងចក្រនុយក្លេអ៊ែរបណ្តែតទឹក ដោយបារម្ភរងការវាយប្រហារ ចិន លុបចោលផែនការសាងសង់រោងចក្រនុយក្លេអ៊ែរបណ្តែតទឹក ដោយបារម្ភរងការវាយប្រហារ

បរទេស៖ មន្ត្រីរដ្ឋាភិបាលចិនជាច្រើនរូបបានធ្វើការអះអាងថា ផែនការនៃការសាងសង់រោងចក្រផលិតថាមពលនុយក្លេអ៊ែរដ៏ធំមួយរបស់ប្រទេសនោះគឺត្រូវបានលុបចោលទៅវិញរួចរាល់ហើយដោយសារតែមានការក្តីកង្វល់ថាវានឹងអាចរងការវាយប្រហារណាមួយ។

យោងតាមការចេញផ្សាយដោយកាសែត The South China Morning Post បានឲ្យដឹងទៀតដែរថាក្រុមអ្នកតាក់តែងច្បាប់បានឈានចូលមកដល់នូវការអនុម័តជំហ៊ានចុងក្រោយទៅហើយនៃផែនការសាងសង់រោងចក្រនុយក្លេអ៊ែរបណ្តែតទឹកដំបូងបំផុតរបស់ប្រទេសចិនដែលតាមផែនការវានឹងអាចសម្រេចទៅបានដោយប្រើប្រាស់ពេលវេលារហូតទៅដល់១០ឆ្នាំ។

តាមការរំពឹងទុករោងចក្រផលិតថាមពលនុយក្លេអ៊ែរមួយនេះអាចជួយដោះស្រាយនៃការប្រើប្រាស់ថាមពលអគ្គិសនីនៅតាមដែនកោះដាច់ស្រយាលជាច្រើនរបស់ប្រទេសចិននៅក្នុងដែនសមុទ្រចិនខាងត្បូងផងនិងជាពិសេសនៅតាមមូលដ្ឋានទ័ពព្រមទាំងហេដ្ឋារចនាសម្ព័ន្ធយោធាជើងទឹកដែលមានលក្ខណ្ឌមិនអំណោយផលជាច្រើនផង។

មុនការប្រកាសនេះកាលពីថ្ងៃទី២៥ខែឧសភាកន្លងមកក្រុមការងារវិស្វកម្មនៃមជ្ឈមណ្ឌលស្រាវជ្រាវនុយក្លេអ៊ែរជាតិចិនក៏ធ្លាប់បានព្រមានរួចមកហើយថាថ្វីត្បិតតែដំណើរការស្រាវជ្រាវនិងអភិវឌ្ឍបានធ្វើឡើងរួចរាល់ក្តីប៉ុន្តែបញ្ហាតែមួយគត់ដែលចិនបារម្ភជាងគេបំផុតនោះគឺសុវត្ថិភាព ដែលនៅតែជាកង្វល់ចម្បង។

ក្រុមការងារក៏បានលើកឡើងចំៗដែរថាការរៀបចំប្រព័ន្ធការពាររោងចក្រនុយក្លេអ៊ែរនៅលើសមុទ្របែបនេះគឺជារឿងលំបាកហើយវាអាចទទួលរងការវាយប្រហារបានយ៉ាងងាយដែលវាគឺជាកត្តាប្រឈមដ៏គ្រោះថ្នាក់សម្រាប់បរិស្ថាននិងបញ្ហាភូមិសាស្ត្រនយោបាយជាច្រើនផ្សេងទៀត៕

អត្ថបទទាក់ទង