Close

លោក Biden ត្រៀមផែនការថ្មីសង្ឃឹមអាចបង្កើនការបង្ក្រាបឥទ្ធិពលចិន

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
លោក Biden ត្រៀមផែនការថ្មីសង្ឃឹមអាចបង្កើនការបង្ក្រាបឥទ្ធិពលចិន លោក Biden ត្រៀមផែនការថ្មីសង្ឃឹមអាចបង្កើនការបង្ក្រាបឥទ្ធិពលចិន

បរទេស ៖ នៅក្នុងកិច្ខខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនដើម្បីទប់ទល់ទៅនឹងឥទ្ធិពលរបស់ប្រទេសចិនមកលើពិភពលោកនោះអាមេរិកត្រូវបានគេជឿជាក់ថានឹងត្រៀមដាក់ឲ្យអនុវត្តយុទ្ធសាស្ត្រថ្មីមួយទៀតហើយដោយសង្ឃឹមថានឹងអាចបង្កើនការដាក់សំពាធចំពោះរដ្ឋាភិបាលក្រុងប៉េកាំង។

យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃចន្ទម្សិលមិញនេះបានសរសេរថាប្រធានាធិបតីអាមេរិក លោក Joe Biden បានឈានទៅដល់ការសម្រេចចិត្តចុងក្រោយក្នុងការចេញបញ្ជារឹតបន្តឹងរាល់ការវិនិយោគដោយក្រុមហ៊ុនអាមេរិកទាំងអស់នៅក្នុងវិស័យឧស្សាហកម្មផលិតអាវុធរបស់ប្រទេសចិន។

ប្រភពដដែលបានបញ្ជាក់ទៀតថា ផែនការថ្មីនឹងត្រូវប្រកាសជាផ្លូវការនៅរដូវក្តៅខាងមុខនេះ ខណៈដែលព័ត៌មាននេះបានចេញផ្សាយព្រោងព្រាតម្តងហើយនៅលើបណ្តាញសារព័ត៌មានក្នុងស្រុករបស់អាមេរិកតាំងតែពីខែមេសាមកម្ល៉េះ ប៉ុន្តែជឿជាក់ថា ក្រោយកិច្ចប្រជុំ G7 នៅក្នុងប្រទេសជប៉ុនផែនការយុទ្ធសាស្ត្រថ្មីនេះគឺត្រូវបានអនុម័តរួចរាល់ទៅហើយ។

ប្រភពសុំមិនបញ្ចេញអត្តសញ្ញាណបានបញ្ជាក់ប្រាប់ទៅកាន់សារព័ត៌មានជាច្រើនរួមទាំង Axois ផងដែរថា ដំណើរការច្បាស់លាស់គឺបានធ្វើរួចរាល់ ហើយការសម្រេចចិត្តក៏បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូល G7 កាលពីពាក់កណ្តាលខែឧសភាកន្លងមកនេះហើយដែរ។

ទោះបីជាយ៉ាងណាក្តី វាមិនទាន់មានភាពច្បាស់លាស់នៅឡើយទេថា តើការបញ្ជានេះនឹងកំណត់និយមន័យកម្រិតណាទៅលើឧស្សាហកម្មការពារជាតិរបស់ចិននោះទេ ប៉ុន្តែកន្លងមកទីតាំង និងអគារឧស្សាហកម្មយោធារបស់ចិនទាំងអស់គឺបានដាក់បញ្ចូលទៅក្នុងដាក់ទណ្ឌកម្មដោយរដ្ឋបាលលោក Biden រួចទៅហើយ៕

អត្ថបទទាក់ទង