Close

អ៊ីស្រាអ៊ែល ជោគជ័យតេស្តប្រព័ន្ធការពារមីស៊ីលថ្មីសម្រាប់កងទ័ពជើងទឹក

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អ៊ីស្រាអ៊ែល ជោគជ័យតេស្តប្រព័ន្ធការពារមីស៊ីលថ្មីសម្រាប់កងទ័ពជើងទឹក អ៊ីស្រាអ៊ែល ជោគជ័យតេស្តប្រព័ន្ធការពារមីស៊ីលថ្មីសម្រាប់កងទ័ពជើងទឹក

បរទេស ៖សេចក្តីប្រកាសជាផ្លូវការដែលត្រូវបានធ្វើឡើងដោយក្រសួងការពារជាតិរបស់ប្រទេសអ៊ីស្រាអ៊ែលកាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា កងកម្លាំងទ័ពជើងទឹករបស់ខ្លួនបានធ្វើតេស្តជោគជ័យប្រព័ន្ធការពារដែនអាកាសថ្មីមួយប្រភេទនៃម៉ូដេល Iron Dome ។

កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសថ្មីដែលប្រើប្រាស់សម្រាប់កងកម្លាំងកងទ័ពជើងទឹករបស់អ៊ីស្រាអ៊ែលគឺធ្វើឡើងជាផ្នែកមួយនៃបេសកកម្មដើម្បីធ្វើឲ្យវិស័យការពារជាតិកាន់តែរឹងម៉ាំផ្តោតសំខាន់ទៅលើកងកម្លាំងការពារដែនទឹកនៅតំបន់តំបន់ទាញយកហ្គាសរបស់អ៊ីស្រាអ៊ែលជាច្រើនដែលស្ថិតនៅតាមឆ្នេរសមុទ្រមេឌីទែរ៉ាណេ។

ប្រព័ន្ធការពារដែនអាកាសថ្មីដែលស្គាល់ឈ្មោះថា C-Dome គឺជាគំរូថ្មីដែលចេញមកពី Iron Dome ហើយអាចបំពាក់ទៅលើនាវាចម្បាំងរបស់អ៊ីស្រាអ៊ែល Sa’ar 6 class corvette បានផងដែរ។

គួរឲ្យដឹងដែរថា កន្លងមកគំរូ Iron Dome ត្រូវបានប្រើប្រាស់យ់ាងទូលំទូលាយនៅក្នុងងជួរកងកម្លាំងកងទ័ពអ៊ីស្រាអ៊ែលក្នុងប្រតិបត្តិការបាញ់ប្រឆាំងមីស៊ីលទាំងចំងាយជិតនិងចំងាយមធ្យមហើយជារឿយៗវាត្រូវបានប្រើប្រាស់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

ក្រសួងការពារជាតិអ៊ីស្រាអ៊ែលបានអះអាងថាការធ្វើតេស្តសាកល្បង C-Dome អាចដំណើរការទៅបានយ៉ាងជោគជ័យដោយក្នុងនោះប្រព័ន្ធការពារនេះអាចបាញ់ទំលាក់ទាំងគ្រាប់រ៉ូក្កែតទំនើបៗជាច្រើនប្រភេទរួមទាំងមីស៊ីលប្រភេទ Cruise missiles និងយន្តហោះគ្មានមនុស្សបើកផងដែរ៕


អត្ថបទទាក់ទង