Close

ក្រោយពីប៉ះទង្កិចគ្នាជាមួយឥណ្ឌូនេស៊ី នៅស៊ីហ្គេម ពេលនេះបាល់ទាត់ថៃ បន្តជួបហិង្សាម្ដងទៀតក្នុងការប្រកួតជើងឯកថ្នាក់ជាតិ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ កីឡា
ក្រោយពីប៉ះទង្កិចគ្នាជាមួយឥណ្ឌូនេស៊ី នៅស៊ីហ្គេម ពេលនេះបាល់ទាត់ថៃ បន្តជួបហិង្សាម្ដងទៀតក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ក្រោយពីប៉ះទង្កិចគ្នាជាមួយឥណ្ឌូនេស៊ី នៅស៊ីហ្គេម ពេលនេះបាល់ទាត់ថៃ បន្តជួបហិង្សាម្ដងទៀតក្នុងការប្រកួតជើងឯកថ្នាក់ជាតិ

(បាងកក)៖ មិនយូរប៉ុន្មាន ក្រោយការប៉ះទង្គិចជាមួយឥណ្ឌូណេស៊ីនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ការប្រកួតបាល់ទាត់ថៃ បានបន្តមានការប៉ះទង្គិចគ្នាដោយប្រើហិង្សា កាលពីយប់មិញនេះ។

ហេតុការណ៍នេះបានកើតឡើងអំឡុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Thai FA Cup រវាងក្រុម Bangkok United និង Buriram United។ Buriram United បានគ្រងតំណែងជើងឯកបន្ទាប់ពីទទួលបានជ័យជម្នះ ក្នុងលទ្ធផល ២-០ ដោយសារតែការស៊ុតបាល់ពីសំណាក់ Jonathan Bolingi។ ប៉ុន្តែខ្សែប្រយុទ្ធកុងហ្គោរូបនេះ ក៏ជាដើមហេតុនៃការប៉ះទង្គិចគ្នា ។

ការប្រកួតជិតនឹងបញ្ចប់ទៅហើយ ពោលគឺនៅនាទី 90+2 កីឡាករ Jonathan Bolingi បានធ្វើសកម្មភាពមិនល្អ ដោយគាត់បានច្របាច់ក កីឡាកររបស់ Bangkok United គឺ Rungrath Poomchantuek ។ បន្ទាប់មក អាជ្ញាកណ្តាលបានពិនិត្យ VAR និងបានផ្ដល់កាតក្រហមដល់ Jonathan ។

ពេលចូលទៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ Jonathan បានបន្តទាស់សម្ដីគ្នាជាមួយ Rodrigo Sisley ដែលជាបុគ្គលិកនៅខាងរបស់ Bangkok United។ Rodrigo បានទះកំផ្លៀងខ្សែប្រយុទ្ធ Buriram United ចំមុខ។ ជាការឆ្លើយតប Jonathan បានគប់លើ Rodrigo វិញភ្លាមៗ។ សំណាងដែរ កីឡាករនៅលើទីលានបានជួយអន្តរាគមន៍ទាន់ពេលវេលា។

ភ្លាមៗបន្ទាប់ពីការប្រកួត ទោះបីជាមានការរួមចំណែកយ៉ាងធំធេង ក្នុងការជួយក្រុម Buriram United ឱ្យឈ្នះជើងឯកក៏ដោយ លោក Newin Chidchob ប្រធានក្លឹប Buriram United បានថ្កោលទោសអាកប្បកិរិយាមិនល្អរបស់ Jonathan Bolingi ។

លោកក៏បានបង្ហើបថា នេះជាហេតុផលមួយ ដែលគាត់មិនបន្តកុងត្រាជាមួយ Jonathan Bolingi បើទោះបីជាខ្សែប្រយុទ្ធរូបនេះ លេងបានល្អ និងបន្តស៊ុតបញ្ចូលទី ឱ្យ Buriram United ក៏ដោយ។

គួររំលឹកថា នៅស៊ីហ្គេមលើកទី៣២ ថៃ បានប៉ះទង្គិចជាមួយឥណ្ឌូណេស៊ី ដែលបានបង្កឲ្យមានភាពភ្ញាក់ផ្អើលនៅអាស៊ីអាគ្នេយ៍។ មន្ត្រីមួយចំនួនត្រូវលាលែងពីតំណែង  បន្ទាប់ពីឧប្បត្តិហេតុដ៏អាក្រក់នេះ ហើយអ្នកលេងជាច្រើនបានទទួលការផាកពិន័យយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទទាក់ទង