Close

ADB ប្តេជ្ញាចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ពិសេសនៅក្នុងបរិបទដែលកម្ពុជានឹងចាក់ចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ សង្គម
ADB ប្តេជ្ញាចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ពិសេសនៅក្នុងបរិបទដែលកម្ពុជានឹងចាក់ចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ADB ប្តេជ្ញាចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ពិសេសនៅក្នុងបរិបទដែលកម្ពុជានឹងចាក់ចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច

ភ្នំពេញ ៖ ធនាគារអភិវឌ្ឋន៍អាស៊ី (ADB) ប្តេជ្ញាចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា ពិសេសការធ្វើពិពិធកម្មសេដ្ឋកិច្ច និងនៅក្នុងបរិបទដែលកម្ពុជានឹងត្រូវឡើងចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច តាមរយៈការផ្តល់ដំណោះស្រាយពហុវិស័យរួមបញ្ចូលគ្នា ដើម្បីបង្កើនផលជះនៃការអភិវឌ្ឍ និងដោះស្រាយបញ្ហាប្រឈមរបស់កម្ពុជា។

ADB បានឱ្យដឹងថា ទិសដៅទៅអនាគត ប្រតិបត្តិការរបស់ ADB នឹងផ្តោតលើការផ្តល់ដំណោះស្រាយពហុវិស័យរួមបញ្ចូលគ្នា ដើម្បីបង្កើនផលជះនៃការអភិវឌ្ឍ និងដោះស្រាយបញ្ហាប្រឈមរបស់កម្ពុជា រួមទាំងការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសនៅក្នុងបរិបទដែលកម្ពុជានឹងត្រូវឡើងចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

ប្រតិបត្តិការADB ក៏នឹងដោះស្រាយការកើនឡើងនៃភាពងាយរងគ្រោះរបស់ប្រទេសដោយសារការប្រែប្រួលអាកាសធាតុផងដែរ។ ការវិនិយោគលើជំនាញ និងការអប់រំ ការគ្រប់គ្រងវិស័យសាធារណៈ និងពាណិជ្ជកម្ម និងឧស្សាហកម្មនឹងនៅតែជាអាទិភាពសម្រាប់លើកកម្ពស់ភាពប្រកួតឈ្នះ និងសមត្ថភាពអន្តរជាតិរបស់កម្ពុជាដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ADB ប្តេជ្ញាពង្រីកដំណោះស្រាយបម្រែបម្រួលអាកាសធាតុ និងជួយចែកចាយបច្ចេកវិទ្យាឆ្លាតវៃផ្នែកអាកាសធាតុ ដើម្បីបង្កើនផលិតភាព និងនិរន្តរភាពនៃវិស័យកសិកម្ម ជលផល និងបសុសត្វសម្រាប់ពាណិជ្ជកម្ម។

ការវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធទីក្រុងប្រកបដោយនិរន្តរភាព និងបៃតងសម្រាប់ទីក្រុងឆ្លាតវៃ និងអាចរស់នៅបាន ទឹក និងអនាម័យតាមតំបន់ជនបទ និងអន្តរកម្មថាមពលស្អាតនិងប្រកបដោយប្រសិទ្ធភាពក៏ត្រូវបានបន្តយ៉ាងសកម្ម។
ជាមួយគ្នានេះ ADB កំពុងរៀបចំយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីសម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៨ ផងដែរ៕

អត្ថបទទាក់ទង