Close

បក្សសាធារណប្រកាសបេក្ខភាពប្រធានាធិបតីម្នាក់ទៀតមានប្រជាប្រិយខ្លាំងប្រជែងលោក Trump

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
បក្សសាធារណប្រកាសបេក្ខភាពប្រធានាធិបតីម្នាក់ទៀតមានប្រជាប្រិយខ្លាំងប្រជែងលោក Trump បក្សសាធារណប្រកាសបេក្ខភាពប្រធានាធិបតីម្នាក់ទៀតមានប្រជាប្រិយខ្លាំងប្រជែងលោក Trump

បរទេស ៖ អភិបាលរដ្ឋ Florida លោក Ron DeSTantis ទីបំផុតបានសម្រេចចិត្តប្រកាសបេក្ខភាពជាផ្លូវការរបស់លោកហើយដើម្បីដណ្តើមតំណែងជាអ្នកឈរឈ្មោះឲ្យបក្សសាធារណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅឆ្នាំក្រោយនេះ។

លោក DeSantis បានបំពេញឯកសាររួចរាល់ទៅកាន់គណកម្មការបោះឆ្នោត និងបានបញ្ជាក់អំពីបេក្ខភាពប្រជែងនៅបក្សសាធារណៈកាលពីល្ងាចថ្ងៃពុធពោលគឺមុនប៉ុន្មានម៉ោងប៉ុណ្ណោះដែលបុរសវ័យ៤៤ឆ្នាំរូបនេះបានបង្ហោះនៅលើគណនេយ្យ Twitter របស់ខ្លួន។

អតីតកងកម្លាំងយោធាអាមេរិករូបនេះត្រូវបានគេស្គាល់ថាជាបេក្ខភាពប្រជែងដ៏ខ្លាំងក្លាមួយជាមួយនឹងអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដោយធ្លាប់បានទទួលការគាំទ្រយ៉ាងច្រើនបំបែកកំណត់ត្រាមិនធ្លាប់មានរយៈពេល៤០ឆ្នាំនៃចំនួនឆ្នោតក្លាយជាអភិបាលរដ្ឋ Florida។

មិនត្រឹមតែប៉ុណ្ណោះកាលពីខែកុម្ភៈការបោះឆ្នោតសាកល្បងដោយ The Yahoo/YouGov បានរកឃើញថាលោក DeSantis បានទទួលសម្លេងគាំទ្រច្រើនជាងគេបេក្ខភាពលោក Donald Trump ដល់ទៅ៤៥ភាគរយទល់នឹង៤១ភាគរយ។

ទោះបីជាយ៉ាងណាក្តីតាមតួលេខចុងក្រោយនៃការបោះឆ្នោតសាកល្បងសាជាថ្មីបេក្ខភាពប្រធានាធិបតីរបស់បក្សសាធារណៈដែលធ្វើឡើងដោយ CNN Poll កាលពីថ្ងៃពុធម្សិលមិញនេះមើលឃើញថាក្រុមអ្នកគាំទ្របក្សសាធារណៈកាន់តែច្រើនបាននាំគ្នាងាកមកគាំទ្រលោក Trump វិញដោយក្នុងនោះលោកបានទទួលសម្លេងគាំទ្រដល់ទៅ៥៣ភាគរយទល់នឹង២៦ភាគរយប៉ុណ្ណោះដែលលោក DeSantis បានទទួល៕

អត្ថបទទាក់ទង