Close

ទីផ្សារលក់រាយរបស់វៀតណាមនឹងកើនឡើងជាង ១៦៣ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ទីផ្សារលក់រាយរបស់វៀតណាមនឹងកើនឡើងជាង ១៦៣ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ទីផ្សារលក់រាយរបស់វៀតណាមនឹងកើនឡើងជាង ១៦៣ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ

បរទេស ៖ ទីផ្សារលក់រាយក្នុងប្រទេសវៀតណាមត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងរហូតដល់ទំហំទឹកប្រាក់ ១៦៣,៥ ពាន់លានដុល្លារក្នុងអត្រាកំណើនប្រចាំឆ្នាំ ១១.៤ភាគរយ រវាងឆ្នាំ២០២២ និង ២០២៧។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Technavio ។

បច្ចុប្បន្ននេះឧសហ្សាកម្មលក់រាយនៅក្នុងប្រទេសវៀតណាមមានសន្ទុះកើនឡើងខ្លាំង ដោយសារតែមានការរួមបញ្ចូលគ្នានៃអាជីវកម្ម និងការទិញយកអាជីវកម្មផ្ដាច់មុខពីសំណាក់ ក្រុមហ៊ុនធំៗ ឬអ្នកមានលុយ ហើយបើតាមការប៉ាន់ប្រមាណរបស់អ្នកជំនាញ បាន មើល ឃើញថា ទីផ្សារលក់រាយរបស់វៀតណាមបច្ចុប្បន្នគឺត្រូវបានគ្រប់គ្រងដោយ អ្នកលក់រាយធំៗ។

បើទោះបីជាទីផ្សារលក់រាយត្រូវបានគ្រប់គ្រងដោយអ្នកលក់រាយធំៗក្ដី ក៏សហគ្រាសធុនតូច និងមធ្យម បាន និងកំពុងបង្កើនការបោះជំហានរបស់ពួកគេដោយធានានូវកិច្ចសន្យាថ្មី និងការបំបែកចូលទៅក្នុងទីផ្សារថ្មី ដែលជាលទ្ធផលនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងការច្នៃប្រឌិតផលិតផល។ ជាលទ្ធផល ទំនងជានឹងមានការប្រកួតប្រជែងដ៏ខ្លាំងក្លា និងកន្លែងដ៏សំខាន់សម្រាប់ការពង្រីកនៅក្នុងទីផ្សារលក់រាយរបស់វៀតណាម។

អ្នកលក់រាយក្នុងស្រុក និងបរទេសក្នុងប្រទេសវៀតណាម កំពុងប្រជែងគ្នាដណ្តើមចំណែកទីផ្សារ តាមរយ:ទម្រង់ជាច្រើន រួមទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប គ្រឿងទេស និងហាងលក់តូចៗ និងាយស្រួល។

ល្បឿនយ៉ាងលឿននៃនគរូបនីយកម្ម និងការផ្លាស់ប្តូរចំណូលចិត្តទិញទំនិញរបស់អ្នកប្រើប្រាស់វ័យក្មេងក្នុងទីក្រុង បាននាំឱ្យមានការផ្លាស់ប្តូរសំខាន់ៗនៅក្នុងបណ្តាញលក់រាយទំនើប រួមទាំងហាងលក់ទំនិញ និងពាណិជ្ជកម្មតាមអេឡិចត្រូនិក។

ការលក់តាមអ៊ីនធឺណិតកំពុងក្លាយជាអាទិភាពធំជាងសម្រាប់អ្នកដឹកនាំទីផ្សារ និងអ្នកជំនួញឯករាជ្យដូចគ្នា។ អ្នកលក់រាយកំពុង ទាញយកអត្ថប្រយោជន៍ពីសូចនាករអំណោយផល ដើម្បីផ្តល់ជូនផលិតផលរបស់ពួកគេតាមអ៊ីនធឺណិត។ កត្តាទាំងនេះនឹងលើកទឹកចិត្តដល់ការពង្រីកទីផ្សារក្នុងអំឡុងពេលនៃការព្យាករណ៍៕

អត្ថបទទាក់ទង