Close

រុស្ស៊ី បើកការវាយប្រហារទ្រង់ទ្រាយធំទាំងយប់នៅភាគខាងកើត ប៉ុន្តែអ៊ុយក្រែនបាញ់ស្ទាក់បានទាំងអស់

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រុស្ស៊ី បើកការវាយប្រហារទ្រង់ទ្រាយធំទាំងយប់នៅភាគខាងកើត ប៉ុន្តែអ៊ុយក្រែនបាញ់ស្ទាក់បានទាំងអស់ រុស្ស៊ី បើកការវាយប្រហារទ្រង់ទ្រាយធំទាំងយប់នៅភាគខាងកើត ប៉ុន្តែអ៊ុយក្រែនបាញ់ស្ទាក់បានទាំងអស់

បរទេស ៖ ស្នូរផ្ទុះបានបន្លឺឡើងកណ្តាលយប់នៅតាមតំបន់ជាច្រើនស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែនមដូចជា Dnipro, Kharkiv និង Zaporizhzhya កាលពីយប់ថ្ងៃអាទិត្យដែលជឿជាក់ថា ជាការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំពីសំណាក់កងកម្លាំងយោធារុស្ស៊ី។

យោងតាមការចេញផ្សាយរបស់ The New Voice of Ukraine កាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា រុស្ស៊ីបានបើកការវាយប្រហារមកលើភាគខាងកើតនៃប្រទេសអ៊ុយក្រេនទាំងយប់ដោយប្រើប្រាស់អាវុធជាច្រើនប្រភេទ និងច្រើនដង ហើយក៏មានបូករួមទាំងយន្តហោះចម្បាំងផងដែរ។

ជាលទ្ធផលអ៊ុយក្រែនបានបាញ់ស្ទាក់ទាំងអស់ថែមទាំងយន្តហោះចម្បាំងប្រភេទ Su-35 មួយគ្រឿងផងដែរសង្ស័យថាបានធ្លាក់នៅក្នុងដែនសមុទ្រខ្មៅ ខណៈដែលក្រៅពីនោះក៏មានដូចជាមីស៊ីលប្រភេទ Cruise missile ចំនួន៤គ្រាប់, មីស៊ីលប្រឆាំងនាវាបាញ់ចំងាយឆ្ងាយចំនួន៥គ្រាប់ និងមីស៊ីល Iskander-M ចំនួន២គ្រាប់។

មិនត្រឹមតែប៉ុណ្ណោះ អ៊ុយក្រែនក៏បានបាញ់បំផ្លាញមីស៊ីលប្រភេទ S-300 ចំងាយឆ្ងាយចំនួន៥គ្រឿងផ្សេងទៀត ជាពិសេសបាញ់ទំលាក់យន្តហោះដ្រូនដែលជាផលិតផលរបស់អ៊ីរ៉ង់ចំនួន២០គ្រឿងផងដែរ។

ទោះបីជាយ៉ាងណាក្តី បំណែកមីស៊ីល និងដ្រូនទាំងនោះបានធ្លាក់មកទឹកដីអ៊ុយក្រែននិងធ្វើឲ្យរបួសមនុស្ស៧នាក់បំផ្លាញផ្ទះ៣ខ្នង និងប៉ះពាល់អគារខ្ពស់ៗចំនួន៩ខ្នងផ្សេងទៀតព្រមទាំងអគារសាលារៀនមតេយ្យ និងអគារដ្ឋាបាលក្រុងផង៕

អត្ថបទទាក់ទង