ជប៉ុន ជាប់ជាប្រទេសនាំមុខគេលើពិភពលោក សម្រាប់ស្ត្រីវ័យកណ្តាល ដែលមិនមានកូន
បរទេស ៖ ប្រទេសជប៉ុនមានចំណែកខ្ពស់បំផុតនៃស្ត្រីអាយុ ៥០ឆ្នាំ ដែលគ្មានកូនក្នុងចំណោមប្រទេសអភិវឌ្ឍន៍ ដែលទិន្នន័យនេះគូសបញ្ជាក់អំពីបញ្ហាប្រឈមរបស់ប្រទេសជប៉ុនក្នុងការបញ្ចៀសវិបត្តិចំនួនប្រជាជនដែលកំពុងកើនឡើង។
នៅក្នុងប្រទេសជប៉ុន ស្ត្រីចំនួន ២៧ភាគរយ ដែលកើតក្នុងឆ្នាំ១៩៧០ មិនបានឆ្លងកាត់ការសម្រាលកូន រហូតដល់វ័យ ៥០ឆ្នាំ។ នេះបើយោងតាមស្ថិតិរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។ ទិន្នន័យខាងលើនេះជាអត្រាភាគរយធំ បំផុត ក្នុង ចំណោម ប្រទេស ចំនួន ១៧ ដែល មាន ទិន្នន័យប្រហាក់ប្រហែលគ្នា ខណ:ប្រទសហ្វាំងឡង់បានឈរនៅលេខរៀងបន្ទាប់គឺ ២០,៧ភាគរយ។
ប្រទេស អូទ្រីស និង អេ ស្ប៉ា ញ ជាប់ ចំណាត់ថ្នាក់ លេខ ៣ និង ទី ៤ ។ ទិន្នន័យរបស់ OECD មិនរាប់បញ្ចូលប្រទេសអាល្លឺម៉ង់ទេ ប៉ុន្តែស្ថិតិផ្លូវការរបស់ប្រទេសនេះបានបង្ហាញថា ២១ភាគរយ នៃស្ត្រីដែលកើតក្នុងឆ្នាំ១៩៦៩ នៅតែគ្មានកូន។
មានប្រទេសចំនួន២៤ ដែលមានទិន្នន័យប្រៀបធៀបសម្រាប់ស្ត្រីដែលកើតក្នុងឆ្នាំ១៩៦៥។ ក្នុងចំណោមប្រទេសទាំងនោះ ប្រទេសជប៉ុនបាននាំមុខគេម្ដងទៀតលើស្ត្រីគ្មានកូនគឺ២២.១ភាគរយ ។ បណ្តាប្រទេសនៅអឺរ៉ុបខាងលិចបានគ្រប់គ្រងដើម្បីទប់ស្កាត់ការកើនឡើងនៃបុគ្គលដែលគ្មានកូន ដោយផ្តល់ជំនួយឆ្ពោះទៅរកតុល្យភាពការងារ និងជីវិតគ្រួសារ។ ចំណែកនៃស្ត្រីគ្មានកូនបានធ្លាក់ចុះទាំងស្រុងនៅក្នុងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស៕