តោះ ! មកដឹងពីចំណូលដែល Apple រកចំណូលបានពីការលក់ iPhone ក្នុងឆ្នាំ២០២២
បរទេស: នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកបានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលស្ទើរតែគ្រប់អាជីវកម្មទាំងអស់បានរងផលប៉ះពាល់ ប៉ុន្តែសម្រាប់ Apple គឺនៅតែអាចរកប្រាក់ចំណូលបានក្នុងចំនួនមួយដ៏ច្រើនដដែល។
យោងតាមរបាយការណ៍ស្រាវជ្រាវ រួមនឹងទិន្នន័យដែលបានបង្ហាញដោយ Apple ផងនោះ បានឲ្យដឹងថា កាលពីឆ្នាំ២០២២កន្លងទៅនេះ Apple លក់ iPhone បានរហូតដល់ ២៣២លានគ្រឿង។
នៅក្នុងឆ្នាំ២០២២ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ រកចំណូលបានរហូតដល់ ៣៩៤ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះ មាន ៥២ភាគរយ បានមកពីការលក់ iPhone ខណៈដែលក្រុមបច្ចេកវិទ្យាធំៗមួយចំនួនបានធ្លាក់ចំណូលគួរឲ្យកត់សម្គាល់៕