Close

ម្ចាស់មេដាយមាសស៊ីហ្គេមចំនួន៣ ពៅ សុខា ៖ ការឈ្នះមេដាយមាសចំនួន៣ ជាលទ្ធផលដែលខ្ញុំនឹកស្មានមិនដល់»

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ កីឡា
ម្ចាស់មេដាយមាសស៊ីហ្គេមចំនួន៣ ពៅ សុខា ៖ ការឈ្នះមេដាយមាសចំនួន៣ ជាលទ្ធផលដែលខ្ញុំនឹកស្មានមិនដល់» ម្ចាស់មេដាយមាសស៊ីហ្គេមចំនួន៣ ពៅ សុខា ៖ ការឈ្នះមេដាយមាសចំនួន៣ ជាលទ្ធផលដែលខ្ញុំនឹកស្មានមិនដល់»

ដូចដែលប្រិយមិត្តបានដឹងហើយថា កីឡាការិនីវ៉ូវីណាមរបស់កម្ពុជា ពៅ សុខា បានបញ្ចប់ភារៈកិច្ចរបស់ខ្លួនហើយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ ដោយដណ្ដើមបានមេដាយសរុបចំនួន ៥គ្រឿង ក្នុងនោះមានមេដាយមាស ៣គ្រឿង ប្រាក់ ១គ្រឿង និងសំរិទ្ធ ១គ្រឿង ខណៈសមីខ្លួនផ្ទាល់ក៏មិននឹកស្មានថា អាចធ្វើបានល្អដល់ថ្នាក់នេះដែរ។

ជុំវិញការឈ្នះមេដាយដ៏ច្រើននេះ កីឡាការិនី ដ៏ស្រស់សោភារូបនេះ បានប្រាប់មកកាន់ ENN News តាមរយៈសារអេឡិចត្រូនិចយ៉ាងដូច្នេះថា៖ « ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ ខ្ញុំទទួលបានមេដាយមាស ៣គ្រឿង ប្រាក់ ១គ្រឿង និងសំរិទ្ធ ១គ្រឿង ហើយលទ្ធផលនេះផងដែរ ជាលទ្ធផលដែលខ្ញុំនឹកស្មានមិនដល់ទេ ព្រោះថាខ្ញុំចូលរួមក្នុងព្រឹត្តិការណ៍នេះ ចំនួន ៤លើកមកហើយ ដោយលើកទី១ នៅឥណ្ឌូនេស៊ី ខ្ញុំមិនបានទទួលមេដាយនោះទេ។ លើកទី២ គឺនៅប្រទេសមីយ៉ាន់ម៉ា កាលណោះ ខ្ញុំធ្វើបានត្រឹមមេដាយសំរឹទ្ធមួយទេ ចំណែកស៊ីហ្គេម លើកទី៣១ នៅវៀតណាម  ខ្ញុំធ្វើបានមេដាយសំរឹទ្ធ៣ ប៉ុន្តែលើកនេះ ក្នុងប្រទេសយើង ខ្ញុំធ្វើបានលទ្ធផលលើសពីការរំពឹងទុកមែនទែន ដែលអាចឈ្នះមេដាយមាសរហូត ៣គ្រឿង»។

កីឡាការិនីរូបនេះ បន្តថា៖«លទ្ធផលនេះ អាចនិយាយបានថា ជាជោគជ័យមួយធំធេងបំផុត សម្រាប់អាជីពជាកីឡាកររបស់រូបខ្ញុំ ដោយសារតែវាជាក្ដីប្រាថ្នា ដែលអាចដណ្ដើមមេដាយជូនជាតិ ខ្ញុំចង់ឲ្យទង់ជាតិកម្ពុជាយើង មាននៅលើឆាកអន្តរជាតិកាន់តែច្រើន ឲ្យគេដឹងថាខ្មែរយើងខ្លាំង ខ្មែរអាចធ្វើបាន ខ្មែរអាចលេងកីឡាឈ្នះប្រទេសផ្សេងៗ។ ជាចុងក្រោយខ្ញុំពិតជាមានមោទនភាព ដែលបានក្លាយជាអត្តពលិកមួយរូបដំណាងកម្ពុជា ចូលរួមប្រកួតស៊ីហ្គេម លើប្រទេសកំណើតរបស់ខ្លួន ហើយពិតជារំភើបខ្លាំងមែនទែន»៕

អត្ថបទទាក់ទង