ជោគជ័យណាស់! ស៊ីហ្គេមឆ្នាំនេះ គុនខ្មែរបានមេដាយមាស ១២គ្រឿង និងប្រាក់ ៣គ្រឿង
ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ កីឡាគុនខ្មែរ ពិតជាជោគជ័យខ្លាំងមែនទែន ដោយគិតត្រឹមព្រឹកថ្ងៃទី១២ ខែឧសភានេះ កម្ពុជា បានទទួលមេដាយមាសសរុបចំនួន ១៥គ្រឿងហើយពីកីឡាគុនខ្មែរ ក្នុងនោះមានមេដាយមាស ១២គ្រឿង និងប្រាក់ ៣គ្រឿង។
មេដាយមាសទាំង១៣ ធ្វើបានដោយ៖
១ កីឡាករគុនខ្មែរ ម៉ាប់ ធារ៉ា ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរស ទម្ងន់ ៤៥គីឡូក្រាម
២ កីឡាករគុនខ្មែរ ឡុង ពិសិដ្ឋ ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរស ទម្ងន់ ៤៨គីឡូក្រាម
៣ កីឡាករគុនខ្មែរ ខាំ ខ្លានាង ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរស ទម្ងន់ ៥១គីឡូក្រាម
៤ កីឡាករគុនខ្មែរ ហ៊ីម គឹមរៀង ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរស ទម្ងន់ ៥៤គីឡូក្រាម
៥ កីឡាករគុនខ្មែរ ឡៅ ចិត្រា ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរស ទម្ងន់ ៦៧គីឡូក្រាម
៦ កីឡាករគុនខ្មែរ ឃួន ឡាំងកូស៊ីន ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរស ទម្ងន់ ៥៧គីឡូក្រាម
៧ កីឡាករគុនខ្មែរ ឈុត វ៉ាន់ថង ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរស ទម្ងន់ ៦០គីឡូក្រាម
៨ កីឡាការិនីគុនខ្មែរ ទូច ចាន់វត្តី ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរនារី ទម្ងន់ ៥៤គីឡូក្រាម
៩ កីឡាករគុនខ្មែរ ឃុន បូរ៉ា ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរស ទម្ងន់ ៦៣.៥គីឡូក្រាម
១០ កីឡាករគុនខ្មែរ ទិត សោភ័ណ្ឌ ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរស ទម្ងន់ ៧១គីឡូក្រាម
១១ កីឡាករគុនខ្មែរ ឡៅ ចន្ទ្រា ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរស ទម្ងន់ ៧៥គីឡូក្រាម
១២ កីឡាករគុនខ្មែរ ព្រំ សំណាង ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរស ទម្ងន់ ៨១គីឡូក្រាម។
ចំណែកអ្នកដែលឈ្នះមេដាយប្រាក់រួមមមាន៖
១ កីឡាការិនីគុនខ្មែរ សំ សំណាង ដែលបានឈ្នះមេដាយប្រាក់ លើវិញ្ញាសា គុនខ្មែរនារី ទម្ងន់ ៦០គីឡូក្រាម
២ កីឡាការិនីគុនខ្មែរ មើយ ស៊ឹង ដែលបានឈ្នះមេដាយប្រាក់ លើវិញ្ញាសា គុនខ្មែរនារី ទម្ងន់ ៥១គីឡូក្រាម
៣ កីឡាករគុនខ្មែរ ទួន ស្រីភីន ដែលបានឈ្នះមេដាយប្រាក់ លើវិញ្ញាសា គុនខ្មែរនារី ទម្ងន់ ៥៧គីឡូក្រាម។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ សុក្រ ទី១២ ខែឧសភានេះ វៀតណាម កំពុងឈរលើតារាងមេដាយ ដោយមាន ១៨៧គ្រឿង, កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះឈរនៅលេខ២ មាន ១៥៤គ្រឿង ចំណែកថៃ ឈរនៅលេខ៣ មាន ១៥១គ្រឿង៕