Close

សហរដ្ឋអាមេរិកលក់អាវុធទៅប្រទេសជាងពាក់កណ្តាលពិភពលោកកាលពីឆ្នាំ២០២២

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
សហរដ្ឋអាមេរិកលក់អាវុធទៅប្រទេសជាងពាក់កណ្តាលពិភពលោកកាលពីឆ្នាំ២០២២ សហរដ្ឋអាមេរិកលក់អាវុធទៅប្រទេសជាងពាក់កណ្តាលពិភពលោកកាលពីឆ្នាំ២០២២

បរទេស៖ រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិកលោក Joe Biden គិតត្រឹមកាលពីឆ្នាំ២០២២កន្លងទៅនេះអាចលក់អាវុធទៅកាន់បណ្តាប្រទេសដល់ទៅ៥៧ភាគរយនៃពិភពលោកនេបើយោងតាមការវិភាគដោយ The Intercept។

របាយការណ៍ស្រាវជ្រាវដដែលនេះក៏បានលើកឡើងដែរថាយុទ្ធសាស្ត្រនិងវិធីសាស្ត្រនៃការលក់អាវុធរបស់អាមេរិកទទួលបានជោគជ័យយ៉ាងខ្លាំងដោយក្នុងនោះគិតចាប់តាំងតែពីសម័យបញ្ចប់សង្គ្រាមត្រជាក់មកជាមធ្យមរៀងរាល់ឆ្នាំអាមេរិកអាចលក់អាវុធបានទៅដល់៤០ភាគរយនៃបណ្តាប្រទេសទាំងឡាយលើពិភពលោក។

គេសង្កេតឃើញដែរថាប្រតិបត្តិការលក់អាវុធរបស់អាមេរិកកាលពីឆ្នាំទៅនេះភាគច្រើនត្រូវបានពណ៍ថាស្ថិតនៅក្រោមគម្រោងប្រជាធិបតេយ្យច្រើនរូបភាពនិងបែងចែកជា២ប្រភេទនៃការលក់ដែលទី១គឺការលក់បែបការទូតឬ Foreign Military Sales (FMS) និងការលក់បែបអាជីវកម្ម Commercial Sales (DCS)។

គួរឲ្យដឹងដែរថាការលក់អាវុធប្រភេទFMS តម្រូវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកដើរតួជាអន្តរការីផ្ទាល់ ដែលទីក្រុងវ៉ាស៊ីនតោននឹងដើរតួជាអ្្នកទិញផលិតផលអាវុធពីក្រុមហ៊ុនផលិតអាវុធ មុនពេលដែលវាត្រូវបានផ្តល់ឱ្យទៅរដ្ឋាភិបាលបរទេស។

យោងតាមទិន្នន័យក៏បានបង្ហាញដែរថាការលក់អាវុធបែប FMS របស់អាមេរិកទៅកាន់បរទេសមានសរុបដល់ទៅ១៤២ប្រទេសកាលពីឆ្នាំទៅឬគិតជាចំណូលមានប្រមាណជា៨៥ពាន់លានដុល្លារខណៈដែលប្រតិបត្តិការលក់ពេញមួយឆ្នាំរបស់លោករដ្ឋបាលលោក Joe Biden មានរហូតទៅដល់២០៦ពាន់លានដុល្លារ៕


អត្ថបទទាក់ទង