BlueWhale នាវាមុជទឹកខ្នាតតូចម៉ូឌែលថ្មីបច្ចេកវិទ្យារបស់អ៊ីស្រាអ៊ែល
បរទេស ៖ ក្រុមហ៊ុនអ្នកជំនាញផលិតអាវុធរបស់អ៊ីស្រាអ៊ែល Israel Aerospace Industriesហៅ កាត់ថា IAI ថ្មីៗនេះបានធ្វើការបង្ហាញនូវម៉ូលឌែលនាវាមុជទឹកខ្នាតតូច និងគ្មានមនុស្សបើកបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ខ្លួនដែលមានឈ្មោះថា BlueWhale។
បច្ចេកវិទ្យាយានធ្វើដំណើរក្រោមទឹកដ៏ថ្មីស្រឡាងនេះមានសមត្ថភាពពិសេសខ្លាំងទោះបីជាមានរូបរាងតូចបនិ្តចក្តីប្រវែងសរុបត្រឹមតែ១១ម៉ែត្រ និងទទឹកប្រហែលជាមួយម៉ែត្រនិងទំងន់សរុប ៥,៥តោន។
BlueWhale បំពាក់បច្ចេកវិទ្យាដែលអាចប្រតិបត្តិការពិសេសក្នុងការប្រមូលយកព័ត៌មានសំងាត់ពីទីតាំងសត្រូវហើយដោយមិនចាំបាច់មានការបើកបរដោយនាវិកនោះឡើយ។
រូបរាងដ៏តូចរបស់វាអាចជួយឲ្យការដឹកជញ្ជូននិងប្រតិបត្តិការលក់ទៅកាន់ទីផ្សារអន្តរជាតិមានភាពងាយស្រួលដោយសារតែការដឹកជញ្ជូនអាចធ្វើបានទាំងផ្លូវទឹកផ្លូវអាវកាសនិងផ្លូវគោកផងដែរជាមួយនឹងទូកុងទីន័រដែលមានទំហំ៤០ហ្វូតប៉ុណ្ណោះ។
យោងតាមការបញ្ចាក់ដោយក្រុមហ៊ុនបានឲ្យដឹងដែរថា BlueWhale ដើរដោយថាមពលអគ្គិសនីអាចធ្វើដំណើរបាននៅក្រោមទឹកក្នុងល្បឿនប្រមាណជា ៧ណូត(១ណូតស្មើនឹង១,៨គីឡូម៉ែត្រក្នុងមួយម៉ោង)ប៉ុន្តែអាចបំពេញបេសកកម្មក្នុងមួយលើកចាប់ពី២ទៅ៤សប្តាហ៍ដោយមិនចាំបាច់ត្រឡប់មកមូលដ្ឋានទ័ពវិញឡើយឬប្រហែលជា១៨៤១ម៉ាល (២៩៦២គីឡូម៉ែត្រ)៕