Close

លោក Keisuke Honda ៖ ខ្ញុំអាចនិយាយថា យើងនៅតែអាចឈ្នះ និងឡើងទៅវគ្គ Semifinal

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣ កីឡា
លោក Keisuke Honda ៖ ខ្ញុំអាចនិយាយថា យើងនៅតែអាចឈ្នះ និងឡើងទៅវគ្គ Semifinal លោក Keisuke Honda ៖ ខ្ញុំអាចនិយាយថា យើងនៅតែអាចឈ្នះ និងឡើងទៅវគ្គ Semifinal

នៅល្ងាចថ្ងៃទី១០ ខែឧសភានេះ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ក្រោមការដឹកនាំដោយអ្នកចាត់ការទូទៅសញ្ជាតិជប៉ុន លោក Keisuke Honda នឹងធ្វើការប្រកួតចុងក្រោយក្នុងពូល A ជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី វេលាម៉ោង ៧៖០០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

មែនទែនទៅ ក្រុមជម្រើសជាតិបុរសកម្ពុជា ​អាយុ​ក្រោម​២២ឆ្នាំ​ ស្ទេីរតែ​អស់​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទៅហើយ បន្ទាប់​ពី​បានប្រកួតចាញ់ក្រុមមីយ៉ាន់ម៉ា​ ក្នុង​លទ្ធផល​ ២​ ទល់​ ០​ ក្នុងប្រកួតទី៣។ ដើម្បីអាចឡេីងទៅកាន់វគ្គបន្តបាន​ទីមួយ​ គឺ​កម្ពុជា​ ដាច់ខាត​ត្រូវ​ឈ្នះក្រុម​ជម្រើស​ជាតិ​ ឥណ្ឌូនេស៊ី​ នៅប្រកួតចុងក្រោយ​ក្នុង​ពូល​ ហេីយ​មីយ៉ាន់ម៉ា​ ចាញ់​ ហ្វីលីពីន​។​ ប៉ុន្តែ​បេីសិនជាមីយ៉ាន់ម៉ា​ ឈ្នះ​ ហ្វីលីពីន​ ទោះ​បីជា​កម្ពុជា​  ឈ្នះ​ ឥណ្ឌូនេស៊ី​ ក៏ដោយ​ ក៏​កម្ពុជា​ មិន​អាច​ឡើង​ទៅ​វគ្គបន្ត​ទៀត​ដែរ​។

យ៉ាងណាមុនការប្រកួតមកដល់ លោក Keisuke Honda បានបង្ហោះលើបណ្ដាញសង្គម NowVoice របស់លោកយ៉ាងដូច្នេះថា ៖ «ខ្ញុំអាចនិយាយថា យើងនៅតែអាចឈ្នះ និងឡើងទៅវគ្គ Semifinal  ព្រោះគ្មាននរណាម្នាក់ដឹងថា នឹងមានអ្វីកើតឡើងទេ ហើយយើងត្រូវប្រយុទ្ធទោះមានភាគរយតិចដែលអាចទៅកាន់វគ្គ Semifinals»។

គួរបញ្ជាក់ថា កម្ពុជា បានយកឈ្នះ ទីម័រខាងកើត ៤-០ នៅប្រកួតបើកឆាក ហើយបានប្រកួតស្មើ ១-១ ជាមួយហ្វីលីពីន ខណៈប្រកួតទី៣ បានបរាជ័យក្រោមថ្វីជើង មីយ៉ាន់ម៉ា ២-០៕

អត្ថបទទាក់ទង