Close

ត្រឹមតែមួយថ្ងៃ រុស្ស៊ី បើកការវាយប្រហារដោយមីស៊ីលចំនួន១៥លើកសំដៅរដ្ឋធានីក្រុងគៀវ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ត្រឹមតែមួយថ្ងៃ រុស្ស៊ី បើកការវាយប្រហារដោយមីស៊ីលចំនួន១៥លើកសំដៅរដ្ឋធានីក្រុងគៀវ ត្រឹមតែមួយថ្ងៃ រុស្ស៊ី បើកការវាយប្រហារដោយមីស៊ីលចំនួន១៥លើកសំដៅរដ្ឋធានីក្រុងគៀវ

បរទេស ៖ កាលពីថ្ងៃអង្គារម្សិលមិញនេះប្រទេសរុស្ស៊ីបានបើកការវាយប្រហារសាជាថ្មីទៅលើរដ្ឋធានីទីក្រុងគៀវដោយប្រើប្រាស់មីស៊ីលបាញ់ពីលើអាកាសចេញពីសមុទ្រ Caspian ប៉ុន្តែទោះយ៉ាងណាក្តី មិនមានរបាយការណ៍ពីចំនួនអ្នកស្លាប់ និងរងរបួសនោះទេ។

អ៊ុយក្រែនបានអះអាងថា រុស្ស៊ី បានប្រើប្រាស់យន្តហោះទំលាក់គ្រាប់បែកប្រភេទ Tu-95 ចំនួន៤គ្រឿងក្នុងការបាញ់មីស៊ីលចំនួនដល់ទៅ១៥គ្រាប់ចេញពីតំបន់សមុទ្រ Caspian ហើយមីស៊ីលទាំងនោះត្រូវបានគេស្គាល់ថាជាប្រភេទមីស៊ីល Kh-101។

ហេតុការណ៍វាយប្រហារនេះធ្វើឡើងនៅក្រោយពេលដែលមានការវាយប្រហារដោយយន្តហោះដ្រូនរបស់រុស្ស៊ីមុននេះមួយថ្ងៃសំដៅទីក្រុងគៀវដូចគ្នា ប៉ុន្តែអ៊ុយក្រែនបានបញ្ជាក់ថា មីស៊ីលរបស់រុស្ស៊ីទាំងអស់ត្រូវបានបាញ់ទំលាក់ និងគ្មានរបាយការណ៍អំពីការស្លាប់ និងរបួស ឬការបំផ្លិចបំផ្លាញណាមួយពីការវាយប្រហារនេះនោះទេ។

នៅលើបណ្តាញសង្គម Telegram លោកអភិបាលក្រុងគៀវ Vitaly Klitschko បានសរសេរថា ក្រោយពេលប្រព័ន្ធការពារអ៊ុយក្រែនបានបាញ់មីស៊ីលរុស្ស៊ីបានជោគជ័យបំណែកមីស៊ីលបានធ្លាក់ទៅប៉ះលំនៅដ្ឋានពលរដ្ឋនៅភាគខាងត្បូងឈៀងខាងលិចនៃទីក្រុងគៀវ ប៉ុន្តែមិនបង្កឲ្យប៉ះពាល់ ឬរបួសណាមួយឡើយ។

ដោយឡែក ភាគីខាងក្រសួងការពារជាតិរុស្ស៊ី វិញ រហ៧មកដល់ពេលនេះនៅ មិនទាន់ធ្វើអត្ថាធិប្បាយណាមួយជុំវិញការវាយប្រហារចុងក្រោយនេះនៅឡើយទេដែលជារឿយៗរុស្ស៊ីបានទទូចថា មីស៊ីលរបស់ខ្លួនបានវាយប្រហារតែទៅលើគោលដៅដែលបានកំណត់ទុកជាមុនប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា រដ្ឋាភិបាលទីក្រុងមូស្គូបានចាប់ផ្តើមយុទ្ធនាការបាញ់មីស៊ីលទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែនតាំងតែពីខែតុលាឆ្នាំមុនបន្ទាប់ពីបានចោទប្រកាន់ថាអ៊ុយក្រែនបានប្រើប្រាស់យុទ្ធសាស្ត្របែបភេរវកម្មដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ី រួមទាំងស្ពាន នៅតំបន់ Crimean ផង៕

អត្ថបទទាក់ទង