Close

សប្ដាហ៍ដំបូងនៃខែឧសភា កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន២បន្ថែមទៀត មានទុនសរុបជាង១០លានដុល្លារ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣ សង្គម
សប្ដាហ៍ដំបូងនៃខែឧសភា កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន២បន្ថែមទៀត មានទុនសរុបជាង១០លានដុល្លារ សប្ដាហ៍ដំបូងនៃខែឧសភា កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន២បន្ថែមទៀត មានទុនសរុបជាង១០លានដុល្លារ

នៅក្នុងសប្ដាហ៍ដំបូងនៃខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន២បន្ថែមទៀតដែលមាបទុនសរុបជាង១០លានដុល្លារ និងបង្កើតឱកាសការងារសម្រាប់ពលរដ្ឋខ្មែរបានជាច្រើនកន្លែង។

តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ឯកជន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “Z.S.M GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៣៤០ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៨៨៦កន្លែង។

២- “SUXINGMAX GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,០៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១៨៦កន្លែង។

អត្ថបទទាក់ទង