Close

ស៊ីហ្គេម ២០២៣ ៖ កម្ពុជា បន្តឈរនៅកំពូលតារាងមេដាយ គិតត្រឹមព្រឹកថ្ងែទី៨ ខែឧសភា ឆ្នាំ២០២៣

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣ កីឡា
ស៊ីហ្គេម ២០២៣ ៖ កម្ពុជា បន្តឈរនៅកំពូលតារាងមេដាយ គិតត្រឹមព្រឹកថ្ងែទី៨ ខែឧសភា ឆ្នាំ២០២៣ ស៊ីហ្គេម ២០២៣ ៖ កម្ពុជា បន្តឈរនៅកំពូលតារាងមេដាយ គិតត្រឹមព្រឹកថ្ងែទី៨ ខែឧសភា ឆ្នាំ២០២៣

គិតត្រឹមព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នេះ ប្រទេសកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កំពុងបន្តឈរនៅលើកំពូលតារាងមេដាយ ខណៈក្រុមជម្រើសេជាតិថៃ ឈរនៅលេខ២ និងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ឈរនៅលេខ៣។

បច្ចុប្បន្ននេះ ម្ចាស់ផ្ទះកម្ពុជា ឈរនៅលេខ១ មាន ៧២មេដាយ ក្នុងនោះ មានមេដាយមាសចំនួន ២៩ មេដាយប្រាក់ចំនួន ២១ និងមេដាយសំរិទ្ធ ចំនួន ២២។ចំណែកក្រុមជម្រើសជាតិថៃ ឈរនៅលេខ២ មានមេដាយសរុបចំនួន ៥៩ ដោយមានមេដាយមាស ១៦គ្រឿង, ប្រាក់ ១៧  និងសំរិទ្ធ ២៦គ្រឿង ស្របពេលដែលឥណ្ឌូនេស៊ី ឈរនៅលេខរៀងទី៣ មាន មេដាយសរុប ៥១គ្រឿង ក្នុងនោះមានមេដាយមាស ១៦គ្រឿង, ប្រាក់ ១១  និងសំរិទ្ធ ២៤គ្រឿង។

គួររំលឹកថា ក្នុងការប្រកួតព្រឹត្តិការណ៍កីឡស៊ីហ្គេម លើកទី៣១ ដែលវៀតណាម ធ្វើជាម្ចាស់ផ្ទះ កម្ពុជា ដណ្ដើមបានមេដាយមាសសរុបចំនួន ៦៣គ្រឿង ក្នុងនោះមានមេដាយមាស ៩គ្រឿង, មេដាយប្រាក់ ១១  និងសំរិទ្ធ ២៤គ្រឿង។ មុននឹងស៊ីហ្គេមចាប់ផ្ដើម លោក​ វ៉ាត់ ចំរើន​ អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែលរៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ​និង​ប៉ារ៉ា​ហ្គេម បានដាក់ក្ដីរំពឹងថា កម្ពុជា ​នឹង​ឈ្នះ​មេដាយ​ច្រើន​ជាង​មុន៕

អត្ថបទទាក់ទង