កីឡាការិនី ខាន់ ចេសា ត្រូវចេញប្រកួតនៅថ្ងៃនេះហើយ
កីឡាការិនីកូនកាត់ ខាន់ ចេសា ដែលស្ថិតក្នុងដួងចិត្តអ្នកស្នេហាវិស័យកីឡា ក៏ដូចជាប្រជាជនខ្មែរផងដែរនោះ នឹងត្រូវចេញប្រកួតលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ក្នុងនាមជាម្ចាស់ផ្ទះហើយ។
កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ដែលត្រូវប្រកួតនៅថ្ងៃនេះ លើវិញ្ញាសា Ne-Waza ទម្ងន់៥២គីឡូក្រាម ជាមួយកីឡាការិនីសិង្ហបុរី May Yong Teh, កីឡាការិនីវៀតណាម Thi Huyen Dang និងកីឡាការិនីថៃ Nuchanat Singchalad។
ការប្រកួតននេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វារ។ សូមចូលរួមជាកម្លាំងចិត្តដល់កីឡាការិនីជម្រើសជាតិតំណាងកម្ពុជាទាំងអស់គ្នា៕