Close

រុស្ស៊ី ព្យាករណ៍ចំនួនយោធាអ៊ុយក្រែនដែលបាត់បង់ជីវិត

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រុស្ស៊ី ព្យាករណ៍ចំនួនយោធាអ៊ុយក្រែនដែលបាត់បង់ជីវិត រុស្ស៊ី ព្យាករណ៍ចំនួនយោធាអ៊ុយក្រែនដែលបាត់បង់ជីវិត

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារម្សិលមិញនេះបានចេញមកធ្វើការសរុបរបាយការណ៍ព្យាករណ៍នៃទំហំខូចខាតសរុបរបស់អ៊ុយក្រែនបូករួមទាំងជីវិតយោធាអ៊ុយក្រែនដែលបានបាត់បង់ជីវិតផងដែរ។

លោករដ្ឋមន្ត្រី Sergey Shoigu បានលើកឡើងថា គិតត្រឹមខែមេសាប៉ុណ្ណោះ យោធាអ៊ុយក្រែនដែលបាត់បង់ជីវិតមានចំនួនរហូតទៅដល់១៥០០០នាក់ ខណៈដែលភាគីខាងអ៊ុយក្រែនគឺមិនទាន់បានចេញរបាយការណ៍អំពីចំនួនយោធាដែលបានបាត់បង់ជីវិតនៅក្នុងជម្លោះជាមួយនឹងរុស្ស៊ីនេះនៅឡើយទេ។

យោងតាមការចេញផ្សាយរបស់ RT បានសរសេរដែរថា ទោះបីជាយ៉ាងណាក្តី ទាំងរុស្ស៊ី និងអ៊ុយក្រែនគឺមិនសូវជាបានបង្ហាញតួលេខនៃការខូចខាត និងបាត់បង់ជីវិតរបស់យោធារៀងខ្លួនជាទៀងទាត់នោះទេ។

ក្នុងពេលជាមួយគ្នានេះដែរ របាយការណ៍សំងាត់ជាច្រើនដែលបានបែកធ្លាយចេញពីឯកសារសំងាត់របស់មន្ទីរប៉ង់តាហ្គោនបានអះអាងថា គិតចាប់តាំងតែពីខែកុម្ភៈឆ្នាំ២០២២គ្រាដែលកើតមានជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីមក ចំនួនយោធាដែលអ៊ុយក្រែនបានបាត់បង់ជីវិតសរុបនោះមានប្រហែលជាចន្លោះពី១២៤០០០នាក់ទៅ១៣១០០០នាក់។

ជាការឆ្លើយតបទៅនឹងរបាយការណ៍ព្យាករណ៍ទាំងអស់នោះ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសអ៊ុយក្រែន លោក Aleksey Reznikov បានបដិសេធចោលនូវតួលេខទាំងនោះដោយបញ្ជាក់ទៀតថាចំនួនយោធារបស់ខ្លួនដែលបាត់បង់ជីវិតនៅមានទំហំតិចជាងចំនួនជនរងគ្រោះដែលបានស្លាប់ដោយសារគ្រោះរញ្ជួយដីនៅស៊ីរីនិងតួគីកាលពីខែកុម្ភៈឆ្នាំ២០២២នោះនៅឡើយ៕

អត្ថបទទាក់ទង