Close

ទីក្រុងមួយនៅអាមេរិករៀបចំសមយុទ្ធត្រៀមព្រឹត្តិការណ៍វាយប្រហារដោយនុយក្លេអ៊ែរ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ទីក្រុងមួយនៅអាមេរិករៀបចំសមយុទ្ធត្រៀមព្រឹត្តិការណ៍វាយប្រហារដោយនុយក្លេអ៊ែរ ទីក្រុងមួយនៅអាមេរិករៀបចំសមយុទ្ធត្រៀមព្រឹត្តិការណ៍វាយប្រហារដោយនុយក្លេអ៊ែរ

បរទេស៖ អជ្ញាធរនៃទីក្រុង Houston ដែលស្ថិតនៅរដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិកTexas បានរៀបចំធ្វើសមយុទ្ធត្រៀមក្នុងទ្រង់ទ្រាយដ៏ធំមួយចំពោះករណីមានការវាយប្រហារដោយគ្រាប់បែកនុយក្លេអ៊ែរណាមួយកើតឡើង។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយការិយាល័យគ្រប់គ្រងគ្រោះអាសន្នរបស់ទីក្រុងកាលពីថ្ងៃម្សិលមិញបានបញ្ជាក់ថាសមយុទ្ធត្រៀមក្នុងកម្រិតខ្ពស់នេះមានការចូលរួមពីសំណាក់ក្រុមកងកម្លាំងយោធាផងយន្តហោះចម្បាំងក្រុមអជ្ញាធរផងនិងក៏ដូចជាក្រុមការងារសង្គ្រោះបន្ទាន់ដោយពួកគេនឹងត្រូវចូលរួមប្រតិបត្តិការប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួនដើម្បីអនុវត្តកិច្ចការងារសង្គ្រោះក្នុងលក្ខខណ្ឌជាក់ស្តែងមួយ។

សមយុទ្ធរយៈពេល៥ថ្ងៃនេះក៏ត្រូវបានគេដឹងដែរថាគឺជាផ្នែកមួយនៃសមយុទ្ធប្រចាំឆ្នាំរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលប្រព្រឹត្តិទៅជាទៀងទាត់ ប៉ុន្តែលំហាត់ហ្វឹកហ្វឺននេះនឹងមិនបង្កហានិភ័យ ឬការរំខានដល់សាធារណជនឡើយ។

គួរឱ្យដឹងថា ការរៀបចំសមយុទ្ធត្រៀមខ្លួនបែបនេះគឺជាសមយុទ្ធដែលមានភាពស្រដៀងគ្នាទៅនឹងសមយុទ្ធត្រៀមខ្លួនដែលធ្វើឡើងនៅក្នុងតំបន់ផ្សេងៗនៅទូទាំងសហរដ្ឋអាមេរិកផងដែរហើយវាមានប្រវត្តិនៃការអនុវត្តចាប់តាំងពីឆ្នាំ 2012មកម្ល៉េះ។

ក្នុងស្ថានភាពបច្ចុប្បន្នដែលអាមេរិកកំពុងមានជម្លោះជាមួយនឹងចិនផងកូរ៉េខាងជើងផងនិងរុស្សីផងនោះមានអ្នកជំនាញនិងមនុស្សជាច្រើនបានសំដែងនូវការព្រួយបារម្ភចំពោះព្រឹត្តិការណ៍នៃការវាយប្រហារដោយនុយក្លេអ៊ែររវាងគ្នាខណៈដែលរុស្សីកំពុងដាក់ពង្រាយនុយក្លេអ៊ែរទៅបេឡារូសចំពោះជម្លោះនៅអ៊ុយក្រែនហើយអាមេរិកបានបញ្ជូននាវាមុជទឹកបំពាក់នុយក្លេអ៊ែរនៅកូរ៉េខាងត្បូង។

អត្ថបទទាក់ទង