Close

ប្អូនស្រី TikTok កំពុងទទួលបានការគាំទ្រខ្លាំងនៅសហរដ្ឋអាមេរិក

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ បច្ចេកវិទ្យា
ប្អូនស្រី TikTok កំពុងទទួលបានការគាំទ្រខ្លាំងនៅសហរដ្ឋអាមេរិក ប្អូនស្រី TikTok កំពុងទទួលបានការគាំទ្រខ្លាំងនៅសហរដ្ឋអាមេរិក

បរទេស ៖ ខណៈដែល TikTok អាចប្រឈមនឹងការបាត់ខ្លួនពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ស្រាប់តែពេលនេះ ក្រុមហ៊ុនចិន ByteDance បានបញ្ជ្រៀតកម្មវិធីទូរស័ព្ទថ្មីមួយទៀតដែលមានឈ្មេាះថា Lemon8 ចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិក ដែលកម្មវិធីនេះត្រូវបានគេហៅថាជាប្អូនស្រី របស់ TikTok ។

Lemon8 ជាកម្មវិធីកម្សាន្តបែប Lifestyle មួយរបស់ ByteDance ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងកម្មវិធី Pinterest និង Instagram។ Lemon8 ដំបូងឡើយត្រូវបាន ដាក់ឲ្យដំណើរការនៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ២០២០ និងបានចាប់ផ្ដើមពង្រីកទៅកាន់ទីផ្សារពិភពលោកជាបន្តបន្ទាប់។

កម្មវិធីមួយនេះ វាមិនសូវទទួលបានការចាប់អារម្មណ៍ខ្លាំងឡើយសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែថ្មីៗនេះវាបានក្លាយជាកម្មវិធីមួយដែលមានការ Download ច្រើនក្នុងលំដាប់ទី២នៅសហរដ្ឋអាមេរិក។ ការផ្ទុះឡើងនៃចំនួន download នេះត្រូវបានគេដឹងថា វាជាយុទ្ធសាស្ត្រទីផ្សារ ByteDance ដើម្បីជំរុញវាឲ្យក្លាយជាកម្មវិធីមួយ ដែលអាចនឹងជំនួសតំណែង TikTok បានសម្រាប់ទីផ្សារអាមេរិក។

គួរបញ្ជាក់ផងដែរថា TikTok ត្រូវបានរដ្ឋាភិបាលអាមេរិកហាមឃាត់ក្នុងការប្រើនៅលើឧបករណ៍របស់មន្រីរដ្ឋាភិបាល ឲ្យសមាជិកសភាអាមេរិកជាច្រើនបានគាំទ្រឲ្យមានការហាមឃាត់កម្មវិធីនេះជាផ្លូវការសម្រាប់ប្រជាជនអាមេរិក ក្រោមហេតុផងវាជាកម្មវិធីរបស់ក្រុមហ៊ុនចិន ដែលអាចបង្កហានិភ័យដល់សន្តិសុខជាតិ៕

អត្ថបទទាក់ទង