Close

ដឹងទេថា មានក្រុមបាល់ទាត់ជម្រើសជាតិប្រទេសណាខ្លះបានមកដល់កម្ពុជាដើម្បីត្រៀមខ្លួនប្រកួតស៊ីហ្គេម ?

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ កីឡា
ដឹងទេថា មានក្រុមបាល់ទាត់ជម្រើសជាតិប្រទេសណាខ្លះបានមកដល់កម្ពុជាដើម្បីត្រៀមខ្លួនប្រកួតស៊ីហ្គេម ? ដឹងទេថា មានក្រុមបាល់ទាត់ជម្រើសជាតិប្រទេសណាខ្លះបានមកដល់កម្ពុជាដើម្បីត្រៀមខ្លួនប្រកួតស៊ីហ្គេម ?

គិតត្រឹមព្រឹកថ្ងៃពុធ ទី២៦នេះ ប្រិយមិត្តមានដឹងទេថា មានក្រុមបាល់ទាត់ជម្រើសជាតិណាខ្លះដែលបានមកដល់ប្រទេសកម្ពុជា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២? ចម្លើយឆ្លើយថា មាន៣ក្រុម ស្មើ៣ប្រទេសហើយដែលមកដល់ទឹកដីកម្ពុជា។

មែនទែនទៅ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងចាប់ផ្ដើមជាផ្លូវការណ៍ ក្នុងនោះក្រុមបាល់ទាត់ចំនួន១០ មកពី១០ប្រទេសផ្សេងគ្នា នឹងធ្វើការប្រកួតប្រជែងលើសមរភូមិវាលស្មៅដ៏ខៀវស្រងាត់ ក្នុងរាជធានីភ្នំពេញ។

ដោយសារការប្រកួតកាន់តែកៀកថ្ងៃប្រកួតទៅហើយ ក្រុមបាល់ទាត់ជម្រើសជាតិមួយចំនួន ក៏បានធ្វើដំណើរមកដល់កម្ពុជារួចហើយដែរ ដើម្បីជាការត្រៀមខ្លួន និងធ្វើឲ្យកីឡាករសាំនឹងទីលាន។ ដូច្នេះថាតើក្រុមបាល់ទាត់ជម្រើសជាតិណាខ្លះ ដែលបានមកដល់ប្រទេសកម្ពុជា គិតមកទល់ពេលនេះ។

គិតត្រឹមថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣នេះ ទើបតែមានក្រុមជម្រើសជាតិចំនួន៣ប៉ុណ្ណោះ ដែលបានមកដល់ប្រទេសកម្ពុជាមុនគេ។ ក្រុមបាល់ទាត់ជម្រើសជាតិទាំង៣នោះរួមមាន៖ ក្រុមបាល់ទាត់ជម្រើសជាតិ ហ្វីលីពីន,  ឥណ្ឌូនេស៊ី និងវៀតណាម។

ក្នុងចំណោមក្រុមទាំង៣នេះ ហ្វីលីពីន ជាក្រុមដំបូងគេដែលបានមកដល់ប្រទេសកម្ពុជា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ បន្ទាប់មកក្រុម ឥណ្ឌូនេស៊ី និងវៀតណាម៕

អត្ថបទទាក់ទង