Close

កាន់តែច្បាស់ សម្រាប់អ្នកចង់បានសំបុត្រចូលទស្សនាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ដោយឥតគិតថ្លៃបាន២របៀប

ដោយ៖ Volak ENN ​​ | ថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣ សង្គម
កាន់តែច្បាស់ សម្រាប់អ្នកចង់បានសំបុត្រចូលទស្សនាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ដោយឥតគិតថ្លៃបាន២របៀប កាន់តែច្បាស់ សម្រាប់អ្នកចង់បានសំបុត្រចូលទស្សនាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ដោយឥតគិតថ្លៃបាន២របៀប

ភ្នំពេញ : សម្រាប់បងប្អូនដែលចង់បានសំបុត្រចូលទស្សនាដោយផ្ទាល់ក្នុងមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀនចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយឥតគិតថ្លៃ អាចធ្វើឡើងបាន២ជម្រើស គឺជម្រើសកក់សំបុត្រតាមរយៈ app និងទៅយកដោយផ្ទាល់នៅតាមទីបញ្ជរនានាដែលបានកំណត់។

ការកក់សំបុត្រឥតគិតថ្លៃសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងមាននៅលើកម្មវិធីទូរស័ព្ទដៃ (app)

ចំពោះលោកអ្នកដែលមិនទាន់បានទាញយកកម្មវិធីទូរស័ព្ទដៃ (App) សូមទាញយកតាមរយៈ 👇

សម្រាប់ iOS 📎 https://apps.apple.com/us/app/sea-games-2023/id1661626031

សម្រាប់ Android 📎 https://play.google.com/store/apps/

ដោយឡែក ការផ្តល់សំបុត្រឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ចូលទស្សនាពិធីបើក និងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សូមមេត្តាចុះឈ្មោះតាមប្រព័ន្ធអនឡាញតាមរយៈគេហទំព័រ www.overseaskhmer2023.com​ ។

សូមប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស អញ្ជើញចូលរួមទស្សនាពិធីបើក និងពិធីបិទនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ឱ្យបានច្រើនកុះករ ស្របតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសមកលេងស្រុកកំណើត ដើម្បីបានឃើញពីការអភិវឌ្ឍជាក់ស្ដែងនៅកម្ពុជា។

ក្រៅពីលើអេប Cambodia 2023 មហាជនក៏អាចយកសំបុត្រសម្រាប់ចូលទស្សនាកីឡា ក្នុងព្រឹត្តិការណ៍ស៉ីហ្គេម នៅតាមបញ្ជរនានានៅផ្សារទំនើបអ៉ីអន១ អ៉ីអន២ និងអ៉ីអន៣ និងនៅពហុកីឡដ្ឋានអូឡាំពិក ក៏ដូចជានៅពហុកីឡដ្ឋានមរតកតេជោ ជាដើម។ ចំពោះជនជាតិខ្មែរ ដែលរស់នៅបរទេសអាចយកសំបុត្រដោយឥតគិតថ្លៃ ដោយគ្រាន់តែចូលទៅបំពេញពាក្យលើតំណរភ្ជាប់៖ www.overseaskhmer2023.com ៕

អត្ថបទទាក់ទង