កាន់តែកក្រើក ! រកឃើញ៤ក្រុម ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL
បរទេស : ក្រុមមេឃខៀវ Manchester City និងក្រុមពស់ខៀវ Inter Milan ជាក្រុមពីរចុងក្រោយដែលឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ក្រោយទម្លាក់ក្រុម FC Bayern Munich និងក្រុមជើងខ្លាំងមកពីប្រទេសព័រទុយហ្គាល់ Benfica កាលពីរាត្រីយប់មិញ។ មែនទែនទៅ ក្រុមអធិរាជស Real Madrid និងក្រុមយក្សមកពីអ៊ីតាលី AC Milan បានកក់កៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League មុនគេ បន្ទាប់ពីទម្លាក់ក្រុមតោខៀវ Chelsea និងក្រុមកំពុងឡើងជើង Napoli។
ងាកមកចាប់អារម្មណ៍ការប្រកួតពានរង្វាន់កំពូលអឺរ៉ុប Champions League វគ្គ ៨ក្រុមចុងក្រោយ ជើងទី២ យប់មិញនេះ គឺក្រុម Manchester City ក្រោមការដឹកនាំដោយលោក Pep Guardiola បានប្រកួតស្មើជាមួយក្រុមយក្សអាល្លឺម៉ង់ Bayern Munich ក្នុងលទ្ធផល ១ ទល់នឹង ១។ មួយគ្រាប់របស់ Man City រកបានដោយខ្សែប្រយុទ្ធកំពុងឡើងជើង Earling Halland នៅនាទី៥៧ មុនពេលដែល Kimmich ស៊ុតឲ្យម្ចាស់ផ្ទះតាមស្មើនៅនាទី ៨៣ ហើយបញ្ចប់ការប្រកួត Bayern ១-១ Man City។ សរុបលទ្ធផលទាំងពីរជើង Bayern Munich ១-៤ Manchester City។
ចំណែកមួយគូទៀត គឺជាការប្រកួតរវាងក្រុម Inter Millan ជាមួយ Benfica ។
ការប្រកួតដែលធ្វើឡើងក្រោមក្រសែភ្នែកអ្នកគាំទ្រជាង ៧ម៉ីននាក់ បានបញ្ចប់ទៅដោយលទ្ធផល ៣ ទល់នឹង ៣។ ទោះជាយ៉ាងណា ក្រុម Inter Milan បានយកឈ្នះ Napoli នៅជើងទី១ ក្នុងលទ្ធផល ២-០ ដូច្នេះ សរុបលទ្ធផលទាំងពីរជើង Inter Milan បានយកឈ្នះ Benfica ៥-២ ឡើងទីកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
គួរបញ្ជាក់ថា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក្រុម Manchester City នឹងត្រូវជួបជាមួយ Real Madrid ខណៈ Inter Millan ត្រូវជួបជាមួយគូប្រជែងរួមលីគ AC Milan៕