មោទនភាពថ្មី! កម្ពុជាបំបែកកំណត់ត្រាពិភពលោកដែលបត់បេះដូងបានច្រើនជាងគេលើពិភពលោក
សៀមរាប : មោទនភាពថ្មី និងអបអរសាទរចំពោះកម្ពុជា តាមរយ:យុទ្ធនាការ BeyondTheGames ២០២៣ បានបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក “បេះដូងក្រដាសច្រើនជាងគេ” ជាផ្លូវការពីស្ថាប័ន Guinness World Record ដែលកម្ពុជាបានបំបែក ចំនួន ៣,៩១៧,៨០៥ បេះដូង។
គណៈកម្មការកំណត់ត្រាពិភពលោក(Guinness world record) បានប្រកាសថា កម្ពុជា គឺជាប្រទេសដែលមានអ្នកចូលរួមបត់បេះដូងបានចំនួនបេះដូងច្រើនជាងគេនៅលើពិភពលោក និងបានបំបែកកំណត់ត្រាពិភពលោកថ្មី តាមរយៈការបត់បេះដូងមានចំនួនរហូតដល់ ៣,៩១៧,៨០៥ ដែលតួលេខនេះគឺបំបែកកំណត់ត្រាចាស់របស់អង់គ្លេសកាលពីឆ្នាំ២០១៩ មានចំនួន ៥៣,៧០៤ បេះដូងប៉ុណ្ណោះ។
ជាមួយនឹងការទទួលបានកំណត់ត្រាពិភពលោកឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយ:គណនីផ្លូវការលើបណ្តាញសង្គមបានលើកឡើងថា អបអរសាទរយុទ្ធនាការ BeyondTheGames ដែលបានបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក “បេះដូងច្រើនជាងគេលើពិភពលោក” ជាផ្លូវការពីស្ថាប័ន Guinness World Record ដែលកម្ពុជាបានបំបែក ចំនួន ៣,៩១៧,៨០៥ បេះដូង។
សូមអរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែង អត់ធ្មត់ របស់ក្រុមការងារយុវជន និងប្រជាពលរដ្ឋគ្រប់ទិសទី ដែលដែលបានចូលរួមក្នុងកិច្ចការងារនេះ ដែលជាការបង្ហាញពី «ភាសាបេះដូង» សម្រាប់កម្ពុជាយើង៕