Close

តើ Samsung ពិតជាកំពុងសំងំផលិតស្មាតហ្វូនអេក្រង់បត់​ ៣​តង់ ឬ Tri-Folding មែនឬ?

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ បច្ចេកវិទ្យា
តើ Samsung ពិតជាកំពុងសំងំផលិតស្មាតហ្វូនអេក្រង់បត់​ ៣​តង់ ឬ Tri-Folding មែនឬ? តើ Samsung ពិតជាកំពុងសំងំផលិតស្មាតហ្វូនអេក្រង់បត់​ ៣​តង់ ឬ Tri-Folding មែនឬ?

បរទេស៖  កាលពីឆ្នាំ២០២១ មានលេចឮព័ត៌មានមកថា ក្រុមហ៊ុន Samsung បាននិងកំពុងតែសំងំបង្កើតកំពូលស្មាតហ្វូន ជាមួយនឹងអេក្រង់បត់ដ៏អស្ចារ្យដែលមិនទាន់មានក្រុមហ៊ុនណាផលិតឡើងយ នោះគឺស្មាតហ្វូនអេក្រង់បត់ ៣តង់ ឬហៅថា Tri-Folding ដោយឡែកនៅពេលនេះ មានប្រភពព័ត៌មានថ្មីចំនួនពីរបានចេញមុខអះអាងផ្សេងគ្នា។

អ្នកជំនាញ និងជិតស្និទ្ធបំផុតនឹងក្រុមហ៊ុន បានអះអាងថា ក្រុមហ៊ុន Samsung បានស្នើសុំប៉ាតង់ផលិតស្មាតហ្វូនអេក្រង់បត់៣តង់នេះ កាលពីខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ និងទើបតែទទួលបានការអនុញ្ញាតកាលពីថ្មីៗនេះ ជាពិសេសនៅពេលនេះក្រុមហ៊ុន Samsung កំពុងតែផលិតស្មាតហ្វូន Tri-Folding ដោយគ្រោងនឹងដាក់បង្ហាញក្រោយពេលសាកល្បងប្រើប្រាស់រួច ខណ:ដែល គេហទំព័រ LetsGoDigital បានបង្ហាញ រូបរាងគំរូបរបស់ស្មាតហ្វូន Tri-Folding ដោយមើលទៅគឺមានទម្រង់ប្លែក និងមិនធ្លាប់មាន។

realme 8 5g mobile phone, large bargain Save 76% - floydsrx.com

ប្រភពពីផ្ទៃក្នុង Samsung បានលើកឡើងផ្សេងពីនេះថា ក្រុមហ៊ុនពិតជាទទួលបានសិទ្ធិក្នុងការផលិតស្មាតហ្វូនប្រភេទនេះពិតមែន ប៉ុន្ដែវាមិនអាចបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះបានទេ ព្រោះថាវាត្រូវការពេលវេលាយូរក្នុងការផលិត និងសាកល្បង ហើយបើ Samsung ជោគជ័យលើការសាកល្បងក្ដី ក៏មានទាន់ចេញលក់ផងដែរ ព្រោះថានៅពេលនេះ Samsung កំពុងក្ដោបក្ដាប់ទីផ្សារស្មាតហ្វូនអេក្រង់បត់ប្រភេទ flip និង fold។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Tri-Folding គឺមានអេក្រង់ ៣ដាច់ដោយឡែកពីគ្នា ប៉ុន្តែនៅពេលពន្លាវាឱ្យត្រង់មកគឺមានអេក្រង់ជាប់គ្នា មានទម្រង់ជា Tablet ប៉ុន្តែគេនៅមិនទាន់ដឹងប្រាកដថា ស្មាតហ្វូនមួយនេះគ្រោងនឹងប្រកាសបង្ហាញនៅពេលណាច្បាស់ឡើយ គ្រាន់ដឹងថា វាមានរូបរាងស្រដៀង ទៅ នឹង Galaxy Z Flip 3

អត្ថបទទាក់ទង