Close

គួរឲ្យសោកស្ដាយ​ ! ក្រុមបាល់ទាត់នារីឥណ្ឌូណេស៊ី សម្រេចដកខ្លួនចេញពីស៊ីហ្គេម នៅកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ កីឡា
គួរឲ្យសោកស្ដាយ​ ! ក្រុមបាល់ទាត់នារីឥណ្ឌូណេស៊ី សម្រេចដកខ្លួនចេញពីស៊ីហ្គេម នៅកម្ពុជា គួរឲ្យសោកស្ដាយ​ ! ក្រុមបាល់ទាត់នារីឥណ្ឌូណេស៊ី សម្រេចដកខ្លួនចេញពីស៊ីហ្គេម នៅកម្ពុជា

ក្រុមបាល់ទាត់នារីឥណ្ឌូណេស៊ី បានដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក្រោយការចាប់ឆ្នោតក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ នេះបើយោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ។

FFC បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការណ៍របស់ខ្លួនថា “សូមជម្រាបផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិនារីឥណ្ឌូនេស៊ី បានសម្រេចដកខ្លួនចេញពីការប្រកួត ដូច្នេះហើយក្នុងពូល A នៅសល់​តែ​ ៤ក្រុមប៉ុណ្ណោះ រួមមាន វៀតណាម ហ្វីលីពីន មីយ៉ាន់ម៉ា និងម៉ាឡេស៊ី”។

មែនទែនទៅ នេះគឺជាលើកទីពីរហើយ ដែលក្រុមលេខ ៩៧ របស់ពិភពលោក បានសម្រេចដកខ្លួនចេញពីការប្រកួត ខណៈលើកដំបូងគឺបានដកខ្លួនចេញពីស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។

ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជានេះ ពូល A ត្រូវបានចាត់ទុកថា ជា “ពូលមរណៈ” ដែលរួមមានម្ចាស់ជើងឯកវៀតណាម, ហ្វីលីពីន និងមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា  ក្រុមបាល់ទាត់នារីឥណ្ឌូណេស៊ី ចូលរួមលើកចុងក្រោយបំផុតក្នុងឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ កាលណោះ ឥណ្ឌូណេស៊ី ស្ថិតក្នុងពូល B ជាមួយវៀតណាម និងថៃ។ ពួកគេចាញ់ទាំងពីរប្រកួត ដោយស៊ុត​បញ្ចូលទីបានមួយគ្រាប់ និងរបូតវិញ ១១ គ្រាប់៕

អត្ថបទទាក់ទង