Close

ច្រឹង ពលរដ្ឋ បង្ហាញអារម្មណ៍សោកស្ដាយដែល កែវ សុខផេង សម្រេចចូលព្យួរស្បែកជើង

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣ កីឡា
ច្រឹង ពលរដ្ឋ បង្ហាញអារម្មណ៍សោកស្ដាយដែល កែវ សុខផេង សម្រេចចូលព្យួរស្បែកជើង ច្រឹង ពលរដ្ឋ បង្ហាញអារម្មណ៍សោកស្ដាយដែល កែវ សុខផេង សម្រេចចូលព្យួរស្បែកជើង

កាលពីថ្ងៃពុធ ទី០៥ ខែមេសា ម្សិលមិញនេះ មានរឿងដ៏គួរឲ្យផ្ញាក់ផ្អើលមួយ ក្រោយខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា និងក្លិបសេះមាសវិសាខា កីឡាករ កែវ សុខផេង បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ ដោយសាររបួសរាំរ៉ៃកើតមានជាបន្តបន្ទាប់មិនអាចបន្តអាជីពទៀតបាន។

ជុំវិញការសម្រេចចិត្តព្យួរស្បែកជើងពីសមរភូមិវាលស្មៅនេះ បានធ្វើឲ្យមហាជន អ្នកស្នេហាវិស័យកីឡាបាល់ទាត់ អ្នកគាំទ្រ គ្រូបង្វឹក ក៏ដូចជាកីឡាករបាល់ទាត់មួយចំនួនបានសម្ដែងការសោកស្ដាយ មិនគួរណាម្ចាស់អាវលេខ១០ នៅក្រុមជម្រើសជាតិ សម្រេចចិត្តបែបនេះ ដ្បិតទម្រង់លេងនៅតែល្អ។

ជាមួយគ្នានេះ មិត្តរួមក្រុមនៅក្លិបសេះមាសវិសាខា កីឡាករ ច្រឹង ពលរដ្ឋ បានប្រាប់មកកាន់ ENN News ថា​ ៖ « ក្នុងនាមជាមិត្តរួមក្រុម និងជាសិស្សប្អូន ពិតជាមានការសោកស្ដាយដែលបង កែវ សុខផេង សម្រេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់។ គាត់គឺជាកីឡាករម្នាក់ដែលសំខាន់នៅក្នុងក្រុម ក៏ដូចជាក្រុមជម្រើសជាតិ ដូច្នេះការចូលនិវត្តន៍របស់គាត់ធ្វើឲ្យយើងបាត់បង់ធនធានកីឡាករដ៏សំខាន់»។

កីឡាករពូកែស៊ុតក្រៅប្រអប់ទីរូបនេះ បានបន្តថា ៖«រយៈពេលដែលខ្ញុំនៅក្លិបវិសាខាជាមួយគាត់ ខ្ញុំមានអនុស្សាវរីយ៍ជាច្រើន យើងធ្លាប់ឈ្នះពានរង្វាន់ជាមួយគ្នា និងជាប់ជម្រើសជាតិជាមួយគ្នា។ ជាចុងក្រោសូមជូនពរឲ្យគាត់ទទួលបានជោគជ័យនាពេលអនាគត»៕

អត្ថបទទាក់ទង