Close

ផ្លូវការណ៍ហើយ ! ស៊ីហ្គេម ២០២៣ បាល់ទាត់បុរសមាន ១០ក្រុម ខណៈបាល់ទាត់នារី មាន ៩ក្រុម

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣ កីឡា
ផ្លូវការណ៍ហើយ ! ស៊ីហ្គេម ២០២៣ បាល់ទាត់បុរសមាន ១០ក្រុម ខណៈបាល់ទាត់នារី មាន ៩ក្រុម ផ្លូវការណ៍ហើយ ! ស៊ីហ្គេម ២០២៣ បាល់ទាត់បុរសមាន ១០ក្រុម ខណៈបាល់ទាត់នារី មាន ៩ក្រុម

ភ្នំពេញ ៖ ប្រទេសកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ បានទទួលចំនួនប្រទេសជាក់លាក់ហើយ ដែលនឹងត្រូវចូលរួមការប្រកួតលើប្រភេទកីឡាបាល់ទាត់ទាំងផ្នែកបុរស និងនារី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះបើយោងតាមការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC)។

ដូចដែលប្រិយមិត្តបានដឹងហើយថា ពិធីចាប់ឆ្នោតបែងចែកពូល ទាំងលើការប្រកួតផ្នែកបុរស និងនារី នឹងត្រូវធ្វើឡើងនៅសាលសន្និសីទសារព័ត៌មាននៃពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី៥ ខែមេសា ស្អែកនេះ ក្នុងនោះកីឡាបាល់ទាត់ទាំងផ្នែកបុរសមានចំនួន ១០ក្រុម និងនារីមាន ៩ក្រុម។

សម្រាប់ប្រទេសដែលបានចូលរួមលើប្រភេទកីឡាបាល់ទាត់បុរសអាយុក្រោម២២ឆ្នាំ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣នេះ គឺមាន ១០ប្រទេស រួមមានម្ចាស់ផ្ទះកម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ, វៀតណាម និងទីម័រខាងកើត ខណៈប្រទេសប្រ៊ុយណេ ពុំមិនបានចូលរួមលើប្រភេទកីឡានេះទេ។

ដោយឡែក ចំពោះកីឡាបាល់ទាត់នារីវិញ មាន ៩ប្រទេសចូលរួម ក្នុងនោះមានម្ចាស់ផ្ទះកម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និង វៀតណាម ចំណែកប្រ៊ុយណេ និងទីម័រខាងកើត មិនបានបញ្ជូនក្រុមបាល់ទាត់នារីរបស់ខ្លួន មកចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត លើកដំបូង នៅកម្ពុជានេះទេ៕

អត្ថបទទាក់ទង