Close

អតីតគ្រូបង្វឹកថៃ និយាយថា ក្រុមជម្រើសជាតិថៃ គ្មានគូប្រជែងឡើយ នៅស៊ីហ្គេម ២០២៣នេះ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣ កីឡា
អតីតគ្រូបង្វឹកថៃ និយាយថា ក្រុមជម្រើសជាតិថៃ គ្មានគូប្រជែងឡើយ នៅស៊ីហ្គេម ២០២៣នេះ អតីតគ្រូបង្វឹកថៃ និយាយថា ក្រុមជម្រើសជាតិថៃ គ្មានគូប្រជែងឡើយ នៅស៊ីហ្គេម ២០២៣នេះ

បន្ទាប់ពីការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍របស់ថៃ នៅ Doha Cup កាលពីខែមុន អតីតគ្រូបង្វឹករបស់ពួកគេ គឺលោក Worrawoot Srimaka បាននិយាយថា គ្មានអ្វីអាចរារាំងក្រុមជម្រើសជាតិថៃ ពីការឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជានោះទេ។

ក្រុមដំរីសឹកថៃ បានប្រកួតស្មើ ២-២ ទល់នឹងអារ៉ាប៊ីសាអូឌីត និងយកឈ្នះ កាតា ១-០ ហើយចាញ់ គុយវ៉ែត ០-១ និងជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងការប្រកួត  Doha Cup 2023។ ទម្រង់លេងរបស់ក្រុមថៃ ត្រូវបានកោតសរសើរយ៉ាងខ្លាំងជាមួយនឹងក្រុមកីឡាករវ័យក្មេង និងមានទេពកោសល្យដូចជាខ្សែប្រយុទ្ធ Channarong Promsrikaew, Teerasak Poeiphimai និងខ្សែបម្រើ Jonathan Khemdee ។

ជុំវិញជ័យជំនះទាំងនេះ លោក Worrawoot Srimaka បាននិយាយថា៖ «ថៃ គ្មានគូប្រជែងឡើយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជា។ ខ្ញុំគិតថាក្រុមនេះស្ថិតនៅកម្រិតអាស៊ី។ ដូច្នេះ ថៃ មិនគួរខកខានឱកាសនេះក្នុងការដណ្តើមបានមេដាយមាស ស៊ីហ្គេមនោះទេ បន្ទាប់ពីបានបណ្តោយឱ្យវៀតណាម ឈ្នះវាអស់រយៈពេលពីររដូវកាលជាប់ៗគ្នា»។

អតីតគ្រូបង្វឹកវ័យ៥១ឆ្នាំរូបនេះ ជឿជាក់ថា U23 ថៃ នឹងបន្តអភិវឌ្ឍទៅមុខទៀត ក្រោមការដឹកនាំរបស់គ្រូបង្វឹកបច្ចុប្បន្ន លោក Issara Sritaro។

គួររំលឹកថា លោក Worrawoot Srimaka បានជួយថៃ ឈ្នះមេដាយមាសស៊ីហ្គេម លើកចុងក្រោយរបស់ពួកគេក្នុងឆ្នាំ២០១៧។ ក្នុងការប្រកួតនោះ ពួកគេបានយកឈ្នះក្រុមវៀតណាម ក្នុងលទ្ធផល ៣-០ ។

ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ វិញ្ញាសារបាល់ទាត់ផ្នែកបុរស នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែមេសា ខណៈការចាប់ឆ្នោតចែកពូល នឹងធ្វើឡើងនៅថ្ងៃទី ៥ ខែមេសា។ ក្នុងឆ្នាំនេះ ម្ចាស់ផ្ទះកម្ពុជា នឹងអនុញ្ញាតឱ្យកីឡាករដែលកើតក្នុងឆ្នាំ ២០០១ ឬក្រោយនេះប៉ុណ្ណោះ អាចប្រកួតបាន ហើយលុបចោលការបន្ថែមកីឡាករលើសចំនួន ៣ នាក់ ដូចក្នុងព្រឹត្តិការណ៍មុនៗ៕

អត្ថបទទាក់ទង