Close

គ្រូបង្វឹកភ្នំពេញក្រោន ប្រាប់ឈ្មោះក្រុម៣ ដែលខ្លួនគិតថា ជាគូប្រជែងក្នុងរដូវកាលថ្មីនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ កីឡា
គ្រូបង្វឹកភ្នំពេញក្រោន ប្រាប់ឈ្មោះក្រុម៣ ដែលខ្លួនគិតថា ជាគូប្រជែងក្នុងរដូវកាលថ្មីនេះ គ្រូបង្វឹកភ្នំពេញក្រោន ប្រាប់ឈ្មោះក្រុម៣ ដែលខ្លួនគិតថា ជាគូប្រជែងក្នុងរដូវកាលថ្មីនេះ

គ្រូបង្វឹករបស់ក្លិបបាល់ទាត់សឹង្គក្រហម ភ្នំពេញក្រោន លោក Oleg Starynskyi នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហើបពីក្រុមបាល់ទាត់ចំនួន៣ ដែលខ្លួនគិតថា គឺជាគូប្រជែងដ៏ស្វិតស្វាញ និងជាឧបសគ្គដ៏ធំរបស់ភ្នំពេញក្រោនក្នុងរដូវកាលនេះ។

ថ្លែងប្រាប់ទៅកាន់សារព័ត៌មាន BPVE News អំពីក្រុមដែលលោក Oleg Starynskyi យល់ថាជាក្រុមដែលប្រកួតប្រជែងខ្លាំងនៅឆ្នាំនេះ៖ «ស្វាយរៀងគឺជាក្រុមដែលតែងតែគួរឲ្យកត់សម្គាល់ ជាពិសេសគឺការនាំចូលកីឡាករថ្មីៗរបស់គេ។ ខ្ញុំក៏គិតថាណាហ្គាវើលដ៏ អាចជាក្រុមដែលបង្ករគ្រោះថ្នាក់ផងដែរ នៅពេលដែលគេបន្ថែមកីឡាករបរទេសពេញលេញតាមកូតា ហើយមួយទៀតនោះគឺវិសាខា»។

បច្ចុប្បន្ន ក្លិបបាល់ទាត់ភ្នំពេញក្រោន កំពុងលេងក្នុងពានរង្វាន់ Cambodian League Cup 2023 ដោយឈរកំពូលតារាង ក្នុងពូល B បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន៤ ឈ្នះទាំង៤ មាន ១២ពិន្ទុពេញ តាមពីក្រោយដោយ ណាហ្គាវើលដ៏ មាន ១០ពិន្ទុ ខណៈដែលព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំដោយលោក Conor Nesto ឈរនៅលេខ ៣ មាន ៧ពិន្ទុ។

ចំណែកក្លិបបាល់ទាត់វិសាខា ដែលជាគូប្រជែងដ៏ខ្លាំងនៅ Cambodian Premier League កាលពីរដូវកាលមុន បច្ចុប្បន្ន ក្រោមការដឹកនាំដោយគ្រូបង្វឹកថ្មី លោក Simon McMenemy សញ្ជាតិស្កុតឡេន កំពុងឈរនៅកំពូលតារាងក្នុងពូល A មាន ១២ពិន្ទុពេញ ដោយឆ្លងកាត់ការប្រកួតចំនួន៤ ឈ្នះទាំង៤៕

អត្ថបទទាក់ទង