Close

បែលហ្ស៊ិក យកឈ្នះ អាល្លឺម៉ង់ ជាលើកដំបូង រាប់ចាប់តាំងពីឆ្នាំ១៩៥៤

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ កីឡា
បែលហ្ស៊ិក យកឈ្នះ អាល្លឺម៉ង់ ជាលើកដំបូង រាប់ចាប់តាំងពីឆ្នាំ១៩៥៤ បែលហ្ស៊ិក យកឈ្នះ អាល្លឺម៉ង់ ជាលើកដំបូង រាប់ចាប់តាំងពីឆ្នាំ១៩៥៤

(បាល់ទាត់) ៖ ក្រុមជម្រើសជាតិបែលហ្ស៊ិក បានយកឈ្នះលើក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងលទ្ធផល ៣ ទល់នឹង ២ ក្នុងការប្រកួតមិត្តភាព ខណៈនេះជាជ័យជំនះលើកដំបូងសម្រាប់ បែលហ្ស៊ិ លើ អាល្លឺម៉ង់ រាប់ចាប់តាំងពីឆ្នាំ ១៩៥៤។

ក្នុងការប្រកួតដែលធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ កាលពីយប់មិញនេះ ក្រុមភ្ញៀវបែលហ្ស៊ិក បានបើកការនាំមុខទៅលើក្រុមម្ចាស់ផ្ទះមុនចំនួន ២គ្រាប់ ដោយចំណាយពេលត្រឹមតែ ៩នាទីប៉ុណ្ណោះ ខណ:គ្រាប់បាល់ទីមួយរកបានដោយ Carrasco នៅនាទីទី ៦ និង Lukaku នៅនាទីទី៩ ដែលសុទ្ធតែជាការបញ្ជូនបាល់របស់ខ្សែបម្រើឆ្នើមក្រុមមេឃខៀវ កីឡាករ De Bruyne។ យ៉ាងណាក្ដី​ ជិតនឹងបញ្ចប់វគ្គទីមួយទៅហើយ ក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ អាចតាមបានមួយគ្រាប់វិញ ដោយបាល់ប៉េណាល់ទីនៅនាទីទី ៤៤។ ចប់ការប្រកួតវគ្គទីមួយ បែលហ្ស៊ិក ២ អាល្លឺម៉ង់ ១។

លុះចូលដល់តង់ទីពីរ ក្រុមទាំងពីរបានព្យាយាមដាក់សម្ពាធគ្នាទៅវិញទៅមក ប៉ុន្តែ​ក្រុមម្ចាស់ផ្ទះនៅតែមិនអាចធ្វើអ្វីក្រុមភ្ញៀវបានទេឡើយ ដោយនៅនាទីទី៧៨ De Bruyne បានស៊ុត​បញ្ចូលទីគ្រាប់បាល់ទី៣ ឲ្យក្រុមបែលហ្ស៊ិក ហើយនៅចុងម៉ោងទៅហើយ ពោលគឺនៅនាទីទី៨៧ Sergy Gnabry បានស៊ុត​បញ្ចូលទីមួយគ្រាប់ឲ្យអាល្លឺម៉ង់ ដូច្នេះចប់ការប្រកួត ក្រុមជម្រើសជាតិអាល្លឺម៉ង់ ២ បែលហ្ស៊ិក ៣។

គួរបញ្ជាក់ថា រាប់ចាប់តាំងពីឆ្នាំ ១៩៥៤ មក បែលហ្ស៊ិក មិនដែលមានប្រវត្តិឈ្នះ អាល្លឺម៉ង់ ឡើយ ដោយក្នុងនោះ ជួបគ្នាចំនួន ១៦ដង អាល្លឺម៉ង់ ឈ្នះ ១៥ដង និងស្មើម្ដងគត់៕

អត្ថបទទាក់ទង