Close

រថក្រោះប្រយុទ្ធ Leopard 2 អាល្លឺម៉ង់ជាច្រើនគ្រឿងទៅដល់អ៊ុយក្រែនតាមការសន្យា

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រថក្រោះប្រយុទ្ធ Leopard 2 អាល្លឺម៉ង់ជាច្រើនគ្រឿងទៅដល់អ៊ុយក្រែនតាមការសន្យា រថក្រោះប្រយុទ្ធ Leopard 2 អាល្លឺម៉ង់ជាច្រើនគ្រឿងទៅដល់អ៊ុយក្រែនតាមការសន្យា

បរទេស​ ៖ ទីបំផុតក្រោយការប្រកាសសន្យាដោយរដ្ឋាភិបាលទីក្រុងប៊ែរឡាំងកាលពីប៉ុន្មានខែមុន នៅពេលនេះកញ្ចប់ជំនួយយោធាជារថក្រោះប្រយុទ្ធ Leopard 2 ជាច្រើនគ្រឿងបានដឹកជញ្ជូនមកដល់ប្រទេសអ៊ុយក្រែនហើយកាលពីថ្ងៃម្សិលមិញនេះ។

រថក្រោះដែលផលិតនៅក្នុងប្រទេសអាល្លឺម៉ង់នេះត្រូវបានប្រគល់ទៅឲ្យកងកម្លាំងយោធានៃប្រទេសអ៊ុយក្រែនតាមការសន្យាដែលធ្លាប់បានធ្វើកាលពី២ខែកន្លងមក​ ប៉ុន្តែទោះបីជាយ៉ាងណាក្តី
នៅមិនទាន់មានប្រភពណាបានអះអាងបញ្ជាក់អំពីចំនួននៃរថក្រោះនេះនៅឡើយទេ។

គួររំលឹកដែរថា​ កាលពីខែមករាកន្លងមករដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់បានប្រកាសផ្តល់ជាជំនួយយោធាជាច្រើនបូករួមទាំងរថក្រោះប្រយុទ្ធជួរមុខដ៏ទំនើប Leopard 2 ដែលប្រភពក្នុងស្រុកជាច្រើនបាននាំគ្នាចេញផ្សាយថាអាចនឹងមានចំនួនប្រមាណជា១៨គ្រឿងដែលអ៊ុយក្រែននឹងទទួលបាន។

Leopard គឺជារថក្រោះប្រយុទ្ធជួរមុខមានកម្លាំងខ្លាំងដើរដោយថាមពលប្រេងម៉ាស៊ូត​ផលិតនៅក្នុងប្រទេសអាល្លឺម៉ង់​ ហើយទទួលបានការពេញនិយមក្នុងការប្រើប្រាស់ច្រើនជាងរថក្រោះ Abraham របស់អាមេរិកពីព្រោះថាវាងាយស្រួលថែរក្សាជាងងាយស្រួលជួសជុលជាង​ និងងាយស្រួលប្រើប្រាស់ក្នុងពេលប្រយុទ្ធជាងផងដែរ។

ប្រវត្តិ​ និងសមត្ថភាពដែលរថក្រោះ Leopard ធ្លាប់បានបង្ហាញនិងចូលរួមសង្គ្រាមនាពេលកន្លងមកមានដូចជាសង្គ្រាមនៅស៊ីរីទសវត្សរ៍ឆ្នាំ២០១០ជាដើម​ ហើយឆ្នាំ២០២០វាត្រូវបានចែកចាយទៅកាន់បណ្តាប្រទេសនៅអ៊ឺរ៉ុបជាច្រើនបូករួមទាំងកាណាដាផងដែរ។

គេជឿជាក់ថា Leopard នឹងចាប់ផ្តើមមានសកម្មភាពកាន់តែច្រើនឡើងនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន​ ពីព្រោះថាមិនត្រឹមតែអាល្លឺម៉ង់នោះទេដែលធ្លាប់បានសន្យាផ្តល់ជាជំនួយ​ ក្នុងនោះក៏មានប៉ូឡូញ​ និងសម្ព័ន្ធមិត្តជាច្រើនប្រទេសផ្សេងទៀតផងដែរ៕

អត្ថបទទាក់ទង