Close

ហួសចិត្ត ! កីឡាករវៀតណាមម្នាក់បានរងរបួស ក្រោយធ្វើការអបអរស្ទាយ “Siuuuuuuuu” របស់ Ronaldo

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ កីឡា
ហួសចិត្ត ! កីឡាករវៀតណាមម្នាក់បានរងរបួស ក្រោយធ្វើការអបអរស្ទាយ “Siuuuuuuuu” របស់ Ronaldo ហួសចិត្ត ! កីឡាករវៀតណាមម្នាក់បានរងរបួស ក្រោយធ្វើការអបអរស្ទាយ “Siuuuuuuuu” របស់ Ronaldo

កីឡាករ Tran Hong Kien របស់ក្លិបបាល់ទាត់ Viettel FC U17 បានរងរបួសភ្លាមៗបន្ទាប់ពីបរាជ័យក្នុងការព្យាយាមធ្វើត្រាប់តាមស្ទាយអបអរគ្រាប់បាល់ “Siuuuuuuuu” របស់កំពូលតារាបាល់ទាត់ឆ្នើម Cristiano Ronaldo។

ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ជើងឯក U17 ថ្នាក់ជាតិកាលពីសប្ដាហ៍មុនរវាងក្រុម Viettel FC និងក្រុម Hong Linh Ha Tinh បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមជាមួយនឹងការរំលេចនូវឧប្បត្តិហេតុរបស់ Tran Hong Kien ។
នៅពេលដែល Hong Kien ស៊ុតបញ្ចូលទីឱ្យ Viettel នៅនាទី ទី ៦១ កីឡាករវ័យក្មេងរូបនេះបានព្យាយាមធ្វើត្រាប់ការអបអរស្ទាយរបស់ Cristiano Ronaldo ដោយបានលោតសំកាំងពាក់កណ្តាលអាកាសមុនពេលស្រែកថា “Siuuuuuuu” ហើយបន្ទាប់មករូបគេមានការឈឺចាប់ និងបានដេកដួលលើស្មៅ។

ក្រោយពីព្យាយាមក្រោកឡើង ហើយបន្តលេង Kien នៅទីបំផុតរូបគេត្រូវបង្ខំចិត្តចាកចេញពីទីលានយ៉ាងសោកស្ដាយ ដោយសាររបួសមិនអាចបន្តការប្រកួតបាន។ វីដេអូនៃការបរាជ័យក្នុងការព្យាយាមបង្កើតស្ទាយអបអរគ្រាប់បាល់របស់ Kien ត្រូវបានគេបង្ហោះនឹងចែកចាយយ៉ាងច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងប្រទេស។

គួរបញ្ជាក់ថា ក្រុម Viettel FC បានលើកពានរង្វាន់ជើងឯក U17 ថ្នាក់ជាតិ បន្ទាប់ពីយកឈ្នះ Ha Tinh ក្នុងលទ្ធផល ៤ ទល់នឹង ២៕

អត្ថបទទាក់ទង