Close

Ronaldo ស៊ុត បញ្ជូលទី២គ្រាប់ ខណៈព័រទុយហ្គាល់ លុត លុចហ្សំបួរ ៦-០

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ កីឡា
Ronaldo ស៊ុត បញ្ជូលទី២គ្រាប់ ខណៈព័រទុយហ្គាល់ លុត លុចហ្សំបួរ ៦-០ Ronaldo ស៊ុត បញ្ជូលទី២គ្រាប់ ខណៈព័រទុយហ្គាល់ លុត លុចហ្សំបួរ ៦-០

ខ្សែប្រយុទ្ធឆ្នើមព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo បានស៊ុត បញ្ជូលទី២គ្រាប់ម្នាក់ឯង ខណៈក្រុមជម្រើសជាតិព័រទុយហ្គាល់ លុតក្រុមជម្រើសជាតិលុចហ្សំបួរ យ៉ាងចាស់ដៃក្នុងលទ្ធផល ៦ ទល់នឹង ០ ក្នុងការប្រកួតជម្រុះ Euro 2024 ជុំទីពីរ។

ក្នុងការប្រកួតយប់មិញនេះ ក្រុមភ្ញៀវ ព័រទុយហ្គាល់ បានបើកការនាំមុខ លើម្ចាស់ផ្ទះលុចហ្សំបួរ ១-០ ដោយកីឡាករ Cristiano Ronaldo នៅនាទី ទី៩ បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អពីកីឡាករ Nuno Mendes។ លុះដល់នាទី ទី១៥ ខ្សែប្រយុទ្ធវ័យក្មេងកីឡាករ Jao Felix បានស៊ុតបញ្ចូលទីគ្រាប់បាល់ទីពីរឲ្យព័រទុយហ្កាល់ ហើយ ៣នាទីក្រោយមក ពោលគឺនៅនាទីទី ១៨ ខ្សែបម្រើក្រុម Manchester City កីឡាករ Bernardo Silva បានបន្ថែមគ្រាប់បាល់ទី៣។ នៅនាទី៣១ CR7 រកបានគ្រាប់បាល់ទី២ របស់ខ្លួនក្នុងការប្រកួតនេះ និងជាគ្រាប់បាល់ទីបួនរបស់ព័រទុយហ្កាល់។ ចប់តង់ទីមួយ ព័រទុយហ្កាល់ បានបើកការនាំមុខលើម្ចាស់ផ្ទះលុចហ្សំបួរ ៤ ទល់នឹង ០ ។


លុះចូលដល់តង់ទីពីរ នៅនាទី ទី៧៧ កីឡាករ Otavio ដែលទើបតែប្ដូរចូល បានស៊ុតគ្រាប់បាល់ទី៥ ឲ្យព័រទុយហ្គាល់ ហើយរៀបនឹងបញ្ចប់ការប្រកួតទៅហើយ ពោលគឺនៅនាទី៨៨ កីឡាករបម្រុង Rafael Leao បានស៊ុតគ្រាប់បាល់ទី៦ ហើយបញ្ចប់ការប្រកួត ក្រុមភ្ញៀវព័រទុយហ្គាល់ បានយកឈ្នះម្ចាស់ផ្ទះ លុចហ្សំបួរ ៦-០។

មែនទែនទៅ នេះជាគ្រាប់បាល់ទី៤ហើយរបស់ Ronaldo ក្នុងយុទ្ធនាការជម្រុះ Euro 2024 ខណៈការប្រកួតដំបូងរបស់ព័រទុយហ្គាល់ ប្រធានក្រុម Al Nassr រូបនេះ ក៏បានស៊ុតបញ្ជូលទី២គ្រាប់ដែរ ក្នុងជំនួបដែលព័រទុយហ្គាល់ យកឈ្នះ លីចតេនស្ទីន ៤ ទល់នឹង ០។

បច្ចុប្បន្ន Ronaldo លេងឱ្យព័រទុយហ្គាល់សរុបចំនួន ១៩៧ ប្រកួត។ ខ្សែប្រយុទ្ធ វ័យ៣៨ ឆ្នាំរូបនេះ ជាកីឡាករតែម្នាក់គត់ បង្ហាញឲ្យក្រុមជម្រើសជាតិបានច្រើនជាងគេក្នុងពិភពលោក និងស៊ុត បញ្ជូលទីបាន ១២២គ្រាប់៕

អត្ថបទទាក់ទង