Close

រដ្ឋមន្ត្រីការបរទេសអាម៉េរិកជំរុញឱ្យ ថៃ វិលត្រលប់មកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ឡើងវិញ

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការបរទេសអាម៉េរិកជំរុញឱ្យ ថៃ វិលត្រលប់មកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ឡើងវិញ រដ្ឋមន្ត្រីការបរទេសអាម៉េរិកជំរុញឱ្យ ថៃ វិលត្រលប់មកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ឡើងវិញ

អាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio ជំរុញឱ្យរដ្ឋមន្ត្រីការបរទេសថៃ ដាក់ចេញវិធានការនានាដោយជាក់លាក់ ដើម្បីបន្ថយភាពតានតឹង និងដើម្បីឱ្យភាគីថៃ វិលត្រលប់មកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ឡើងវិញ។ នេះ បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះ ។

ការជំរុញបែបនេះរបស់ លោក Marco Rubio ធ្វើឡើងក្នុងពេលជួបពិភាក្សាជាមួយលោក Sihasak Phuangketkeow. រដ្ឋមន្ត្រីការបរទេសថៃនៅថ្ងៃនេះ ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីការបរទេសបានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកទាក់ទងនឹងអំពើហិង្សាជាបន្តបន្ទាប់តាមបណ្តោយព្រំដែនកម្ពុជា និងបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការកាត់បន្ថយភាពតានតឹង។

លោករដ្ឋមន្ត្រីការបរទេស រូប៊ីអូ បានជំរុញឱ្យលោក ស៊ីហាសាក់ រដ្ឋមន្ត្រីការបរទេស ចាត់វិធានការជាក់ស្តែងដើម្បីបន្ថយស្ថានការណ៍ និងឱ្យប្រទេសថៃវិលត្រឡប់មកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរវិញ។

រដ្ឋមន្ត្រីការបរទេសអាម៉េរិកជំរុញឱ្យ ថៃ វិលត្រលប់មកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ឡើងវិញ

យោងតាមការចុះផ្សាយរបស់កាសែតថៃ Thai Enquirer ចុះផ្សាយថា ក្នុងកាសន្ទនានោះ លោក Marco Rubio បានសម្តែងការត្រៀមខ្លួនរួចជាស្រេចរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការគាំទ្រដល់ការចរចាសន្តិភាពរវាងប្រទេសថៃ និងប្រទេសកម្ពុជា ។
ចំណែកក្រសួងការបរទេសថៃ បានបញ្ជាក់បន្ថែមថា ភាគីទាំងពីរបានពិភាក្សាអំពីការវិវឌ្ឍថ្មីៗតាមបណ្តោយព្រំដែនថៃ-កម្ពុជា ដោយបានបន្តការសន្ទនាពីមុនដែលបានធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ។

ជាការឆ្លើយតប លោក Sihasak បានបញ្ជាក់ជាថ្មីអំពីជំហររបស់ប្រទេសថៃ និងបានគូសបញ្ជាក់ពីវិធីសាស្រ្តរបស់ទីក្រុងបាងកក ក្នុងការបន្ធូរបន្ថយភាពតានតឹង រួមទាំងការចូលរួមរបស់ខ្លួននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេសមួយ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២២ ខែធ្នូ នៅទីក្រុងគូឡាឡាំពួរ។

ជាមួយគ្នានេះ លោក Rubio បានទទួលស្គាល់ព័ត៌មានថ្មីៗ និងបានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតក្នុងតំបន់ ដោយភាគីទាំងពីរបានយល់ព្រមរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ៕

រដ្ឋមន្ត្រីការបរទេសអាម៉េរិកជំរុញឱ្យ ថៃ វិលត្រលប់មកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ឡើងវិញ

អត្ថបទទាក់ទង