Close

ដូចណាត់គ្នា ! Ronaldo និង Messi ស៊ុតបាល់ Free Kick ម្នាក់មួយគ្រាប់ ក្នុងថ្ងៃតែមួយ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣ កីឡា
ដូចណាត់គ្នា ! Ronaldo និង Messi ស៊ុតបាល់ Free Kick ម្នាក់មួយគ្រាប់ ក្នុងថ្ងៃតែមួយ ដូចណាត់គ្នា ! Ronaldo និង Messi ស៊ុតបាល់ Free Kick ម្នាក់មួយគ្រាប់ ក្នុងថ្ងៃតែមួយ

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo និងខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi បានស៊ុតបញ្ជូលទីដោយបាល់ Free Kick ម្នាក់មួយគ្រាប់ក្នុងថ្ងៃតែមួយ មុំតែមួយ ធ្វើឲ្យកក្រើកក្នុងពិភពបាល់ទាត់។

ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានយកឈ្នះលើក្រុមជម្រើសជាតិលីចតេនស្ទីន ក្នុងលទ្ធផល ៤ ទល់នឹង ០ ក្នុងការប្រកួតជម្រុះ Euro 2024 ជុំទីមួយ ក្នុងនោះ Cristiano Ronaldo បានស៊ុតបញ្ជូលទីចំនួនពីរគ្រាប់ ហើយមានមួយគ្រាប់ជាការស៊ុតដោយបាល់ Free Kick យ៉ាងអស្ចារ្យលើដំបូលទូក។

មិនតែប៉ុណ្ណោះ ការបង្ហាញខ្លួនយប់មិញនេះបានជួយឲ្យ Ronaldo ក្លាយជាកីឡាករដែលបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបានច្រើនជាងគេបំផុតលើពិភពលោក ដោយបង្ហាញខ្លួនចំនួន ១៩៧ ប្រកួត តាមពីក្រោយកីឡាករ Al Mutawa របស់គុយវ៉ែត មាន ១៩៦ ប្រកួត និង  Soh Chin Ann របស់ម៉ាឡេស៊ី មាន ១៩៥ ប្រកួត។

ចំណែកក្នុងថ្ងៃជាមួយគ្នានេះ ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលមានតារាឆ្នើម Lionel Messi ជាប្រធានក្រុម បានយកឈ្នះលើក្រុមជម្រើសជាតិ ប៉ាណាម៉ា ២ ទល់នឹង ០ ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំ។ ក្នុងចំណោមគ្រាប់បាល់ទាំងពីរគ្រាប់នោះ Messi រកបានមួយគ្រាប់ ពីការទាត់បាល់ Free Kick លើដំបូលទូកដូចគ្នានិង Ronaldo នៅមុំតែមួយ ខុសតែទីតាំងទាត់ចេញតែប៉ុណ្ណោះ ដែលធ្វើពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

មួយគ្រាប់ព្រឹកមិញនេះ បានធ្វើឲ្យ Messi ក្លាយជាកីឡាករទី៣ លើពិភពលោក ដែលអាចស៊ុតបញ្ជូលទីបាន ៨០០គ្រាប់ និងក្លាយជាកីឡាករទី៣ ដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុតលើពិភពលោក បន្ទាប់ Josef Bican ដែលឈរនៅលេខ២ និងគូប្រជែងជិតពីរទស្សវត្ត Cristiano Ronaldo ឈរនៅលេខ១៕

អត្ថបទទាក់ទង