Close

សម្តេចតេជោ ហ៊ុន សែន ៖ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ មានសមត្ថភាពភាពគ្រប់គ្រាន់ក្នុងការរក្សាសន្តិភាព បានគង់វង្ស

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ មានសមត្ថភាពភាពគ្រប់គ្រាន់ក្នុងការរក្សាសន្តិភាព បានគង់វង្ស សម្តេចតេជោ ហ៊ុន សែន ៖ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ មានសមត្ថភាពភាពគ្រប់គ្រាន់ក្នុងការរក្សាសន្តិភាព បានគង់វង្ស

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្រុមអ្នកអះអាងថា ខ្លួនជាអ្នកប្រជាធិបតេយ្យ តែបែរជាក្នុងមួយថ្ងៃគិតតែពីជេរបញ្ជោរ នេះអន្តរធានហើយ ចេះតែនិយាយថា មានលទ្ធភាពធ្វើនេះ ធ្វើនោះ នេះមិនប្រាកដទេ មិនច្បាស់ទេ ខុសពីភាពជាក់ស្តែងគ្មានការប្រមូលផ្តុំ សាមគ្គីភាពផ្ទៃក្នុងនោះទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ការពិតដូចវេទិការសម្ពោធនៅថ្ងៃនេះ រាជរដ្ឋាភិបាលក្រោមដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រមូលផ្តុំយកមន្ត្រីទាំងអស់ ដែលកាលពីមុនធ្លាប់តែប្រឆាំង ធ្លាប់មាននិន្នាការនយោបាយផ្សេង មានសមាសភាពពីរដ្ឋកម្ពុជា និងគណបក្សបក្សហ៊ិនស៊ិនប៊ិច មានមកពីគណបក្សរណសិរ្យរំដោះប្រជាពលរដ្ឋខ្មែរជាដើម។ សម្តេចថ្លែងបញ្ជាក់ថា នេះជាការរួមរួមជាតិពិតប្រាកដ បាននាំឱ្យប្រទេសមានសន្តិភាពពេញលេញ បើគ្មានសន្តិភាពកុំនិយាយដល់ការអភិវឌ្ឍ នេះជាចំណុចចោទសួរថា តើអ្នកណាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្វះស្វែងរកសន្តិភាព? តើអ្នកណាមានសមត្ថភាពរក្សាសន្តិភាព? គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់តែប៉ុណ្ណោះ ដែលមានសមត្ថភាពគ្រប់គ្រាន់។

អត្ថបទទាក់ទង